Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជា​នេសាទ “​លោះ​ព្រលឹង​” នឹង​សភាវៈ​ចម្លែក​ចេះ​កាត់​អណ្តាត​… ចោល​ដោយ​ខ្លួនឯង​! (វីដេអូ)

spot_img

​តាម Daily Star នោះ ខ្សែ​វីដេអូ​បាន​បង្ហាញ​ពី​សភាវៈ​ពណ៌​បៃតង​វារ​លើដី ហើយ​ក្បែរ​នោះ​ជា​ឧបករណ៍​ស្ទូចត្រី ។ តាម​នោះ​ខ្សែ​វីដេអូ​នេះ​ថត​តាំងពី​ឆ្នាំ ២០១៥ តែ​គេ​ទើប​ទម្ងាយ​ចេញ លើ​បណ្តាញ​អ៊ិន​ធើ​ណេត ។​

ប្រជា​នេសាទ​លោះ​ព្រលឹង​ពេល​ឃើញ​វា កាត់​អណ្តាត​ខ្លួនឯង​ចោល​… ។​

​ដំបូង​ឡើយ​សភាវៈ​នេះ​វា​ចលនា​បន្តិច​ម្តងៗ ក្រោយ​ម​ក៏​លៀន​អណ្តាត​ចេញ មុន​ពេល​វា​កាត់ចោល​ដោយ​ខ្លួន​វា ។​

​សភាវៈ​នេះ​នៅ​ចេះ​ពង្រីក​ខ្លួន​រហូត ខ្សែ​វីដេអូ​នេះ​… បញ្ចប់ ។ គេ​ឆ្ងល់​ថា ៖ ហេតុអ្វី​បានជា​ថត​តាំងពី​ឆ្នាំ ២០១៥ តែ​ទើប​បង្ហោះ​លើ​បណ្តាញ​អ៊ិន​ធើ​ណេត បន្ទាប់​ពី​បង្ហោះ​លើ Youtube? ។​

​គេ​ថា​វា​ជា​សភាវៈ​មកពី​… ភព​ដទៃ​?

​មកទល់ពេលនេះ មជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​… ស្ងាត់ឈឹង ប្រហែល​ជា​ពុំ​ទាន់​រកឃើញ​ប្រភពដើម ក៏ដូចជា​អម្បូរ​របស់​សត្វ​នេះ ។​

​អ្វីៗ​នៅតែ​ជា​… អាថ៌កំបាំង ៕ ចន្ទ្រា​

spot_img
×