Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​៣​នាក់​ត្រូវបាន​បាញ់សម្លាប់ រួច​ចង​ព្យួរ​នឹង​ឧបករណ៍​ស្ទួ​ច បន្ទាប់​ចោទប្រកាន់​រំលោភ​សម្លាប់​ក្មេងប្រុស​អាយុ ១០ ឆ្នាំ​

spot_img

​ជនសង្ស័យ​៣​នាក់ ត្រូវបាន​សម្លាប់​នៅ​ទីសាធារណៈ និង​បន្ទាប់មក ត្រូវបាន​ចង​ព្យួរ​ឡាន​ស្ទួ​ច នៅក្នុង​ប្រទេស​យេ​ម៉ែន កាលពី​ថ្ងៃ​ម្សិលមិញ ជាការ​ផ្តន្ទាទោស​ចំពោះ​ការចាប់រំលោភ និង​សម្លាប់​ក្មេងប្រុស​អាយុ ១០ ឆ្នាំ ម្នាក់ ។​

​រូបភាព​គួរ​ឲ្យ​រន្ធត់​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ជន​រំលោភ​ស្ថិតក្នុង​ឈុត​សម្លៀកបំពាក់​ពណ៌​ខៀវ​ទាំងនេះ ត្រូវបាន​បណ្តើរ​នៅ​ចំពោះ​ហ្វូងមនុស្ស នៅ​កណ្តាល​ក្រុង Sana’a ដែលជា​ទីក្រុង​ដ៏​ធំ​បំផុត​នៃ​ប្រទេស​នេះ ។​

​ពួកគេ​ត្រូវ​បានដាក់​ខ្នោះដៃ និង​បញ្ជា​ឲ្យ​ឱន​មុខ​ចុះ រួច​ត្រូវបាន​បាញ់ប្រហារ​ចំនួន ៥ គ្រាប់ នៅត្រង់​បេះដូង ។​

​សាកសព​របស់​ពួកគេ បន្ទាប់មក​ត្រូវ​ចង​ព្យួរ​ទៅនឹង​ដៃ​ឡាន​ស្ទួ​ចមួយ ដើម្បី​ទុកជា​ការព្រមាន​ដល់​ជនល្មើស​ដែលមាន​សក្តានុពល​ផ្សេងទៀត ។​

Yemen ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត គឺជា​ប្រទេសមួយ​នៅលើ​ពិភពលោក ដែលមាន​ការកាត់ទោស​ប្រហារជីវិត​ពីបទ​ឧក្រិដ្ឋកម្ម រួមទាំង​ឃាតកម្ម​រំលោភ និង​អំពើ​ភេរវកម្ម ។​

​ទោស​ប្រហារជីវិត ក៏​អាច​ត្រូវបាន​ប្រើ​ក្នុង​បណ្តា​ករណី​នៃ​បទល្មើស​អ៊ិ​ស្លាម ឬ ‘Hudud’ ស្ថិតនៅក្រោម​ច្បាប់ Sharia ដូចជា​៖ អំពើ​ផិតក្បត់​, ប្រព្រឹត្ត​មិន​សមរម្យ​ខាង​ផ្លូវភេទ​, ប្រុសៗ​រួមភេទ​ដូចគ្នា​, អំពើ​ពេស្យាចារ​, ពាក្យ​បណ្ដាសា និង​ការដកខ្លួន​ចេញពី​សាសនា ៕ ឧ​ត្ត​ម (Dailymail)​

spot_img
×