Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិករ​ថៃ លក់​ដេញថ្លៃ​ផ្លែ​ទុរេន​ទម្ងន់​… ១៨ គីឡូក្រាម​

spot_img

តាម Coconut ចុះ​ផ្សាយ​ឲ្យដឹងថា កសិករ​ថៃ ឈ្មោះ Thanapon Chainok អាយុ ៥១​ឆ្នាំ នៅ​ភាគ​ខាងលិច​ខេត្ត Tak ប្រទេស​ថៃ កំពុង​លក់​ដេញថ្លៃ​ផ្លែ​ទុរេន​ទម្ងន់ ១៨​គីឡូក្រាម ក្នុង​ចម្ការ​របស់​ខ្លួន ។​

​លោក Chainok ម្ចាស់​ចម្ការ​ទុរេន Monthong នៅ​ខេត្ត Tak ។​

​តាម​លោក Chainok បច្ចុប្បន្ន​ពាណិជ្ជករ​ចិន​ម្នាក់ បាន​ឲ្យ​តម្លៃ​១​ផ្លែ​នេះ ដល់​ទៅ ៧៣.០០០​បាត (​ប្រមាណ ២២០០​ដុល្លារ​អាមេរិក​) ។ ប៉ុន្តែ​លោក Chainok នៅ​ពុំ​ព្រម​លក់ ហើយ​បន្ត​ការដេញថ្លៃ​ដល់​ថ្ងៃ ១២ ខែ​សីហា ។​

​ផ្លែ​ទុរេន​ទម្ងន់​ធ្ងន់ “​ចម្លែក​” ខាងលើ​ជា​ផ្លែ​តែមួយគត់ ក្នុងចំណោម​ទុរេន ២០០០​ដើម ពូជ Monthong របស់លោក Chinok ។ ក្នុងពេលដែល “​ស្តេច​” ផ្លែ​ឈើ​នៅ​ចម្ការ​នេះ ជា​មធ្យម​មាន​ទម្ងន់​ត្រឹម ៥kg-៦kg ប៉ុណ្ណោះ ។​

លោក Chainok វាស់វែង​ទុរេន ទម្ងន់ ១៨ kg របស់គាត់ ។​

​លោក Chainok ឲ្យដឹងថា លុយ​ក​ដែល​បានមក​ពី​ការលក់​ដេញថ្លៃ​ផ្លែ​ទុរេន​នេះ គាត់​នឹង​បរិច្ចាគ​ឲ្យ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​កសិករ​១​ប្រចាំ​តំបន់​នោះ ។​

​បច្ចុប្បន្ន​មុខរបរ​ដាំ​ទុរេន​របស់លោក Chainok ពិតជា​រីកចម្រើន​ល្អ​ណាស់ ដោយឡែក​ឆ្នាំនេះ លោក​រកចំណូលបាន ៤​លាន​បាត (១៣២.០០០ USD) ឯណោះ ៕ លី​សា​

spot_img
×