Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូបង្វឹក​បាល់ទាត់​និង​ក្មេង​ជាប់កុន​ក្នុង​រូងភ្នំ​បីនាក់ បាន​ក្លាយជា​ជនជាតិ​ថៃ​ យ៉ាង​ពេញលេញ​

spot_img

តាម​កាសែត The Guardian​គ្រូបង្វឹក​បាល់ទាត់​និង​ក្មេង​ជាប់កុន​ក្នុង​រូងភ្នំ​បីនាក់ បានទទួល​សញ្ជាតិ​ថៃ យ៉ាង​ពេញលេញ​។​ចៅហ្វាយស្រុក បានប្រគល់​អត្តសញ្ញាណ​ប័ណ្ណ​ប្រជាជន​ទៅឱ្យ​គ្រូបង្វឹក​បាល់ទាត់​អាយុ​២៥​ឆ្នាំ និង​កុមារា​ទាំងបី ដោយ​អះអាងថា ការផ្តល់​សញ្ជាតិ​នេះ​គ្មាន​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ជាប់កុន​ក្នុង​រូងភ្នំ​របស់​ពួកគេ​ទេ ! អ្វីៗ​ត្រូវបាន​រៀបចំ​ទៅតាម​ដំណើរ​បែបបទ​សុំ​តាមផ្លូវ​ច្បាប់ តាំង​ពីមុន​កើតហេតុ​ម្ល៉េះ​។​

រូប​:​គ្រូបង្វឹក​បាល់ទាត់​និង​ក្មេង​ជាប់កុន​ក្នុង​រូងភ្នំ​បីនាក់ បានទទួល​សញ្ជាតិ​ថៃ ។​

កុមារា អា​ឌុល ម៉ុង​កុល និង​ពន​ឆៃ និង​គ្រូបង្វឹក​បាល់ទាត់ ប៉ូល​ចាន់​តាវ​ង់ កើត​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ជា​ជន​គ្មាន​ប្រទេស និង​គ្មាន​សញ្ជាតិ ដូច​បណ្តាជន​ជាង​៤​សែន​នាក់​ផ្សេងទៀត ដែល​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន រាប់​ឃើញ​នៅ​ប្រទេស​ថៃ​។ គ្រូបង្វឹក​បាល់​វ័យក្មេង​នេះ ជា​ជនជាតិភាគតិច តៃ​លុយ របស់​ភូមា ដែល​គេ​ឃើញ​មាន​រស់នៅ​ច្រើន​តាម​បណ្តោយ​ព្រំដែន​ថៃ ដើម្បី​រត់គេច​ពី​ការវាយប្រហារ​របស់​យោធា​ភូមា​។ ពួកគេ​ភាគច្រើន​រស់ក្នុង​ជំរំ ចន្លោះ​ព្រំដែន​ភូមា​-​ថៃ តាំងពី​ជាច្រើន​ឆ្នាំ​។​

​ជន​គ្មាន​សញ្ជាតិ គ្មាន​ប្រទេស​ទាំងនេះ​ជាទូទៅ បានទទួល​ការសិក្សា និង​អាច​រួមរស់​ក្នុងសង្គម ទៅ​បួស​រៀន​ក្នុង​វត្ត​ដូច​បណ្តា​ពលរដ្ឋ​ក្រីក្រ​ថៃ​ទូទៅ​។ ប៉ុន្តែ​ពួកគេ​គ្មាន​សិទ្ធិ​រៀបការ​ដោយ​ស្របច្បាប់ គ្មាន​សិទ្ធិ​ទៅធ្វើ​ការ គ្មាន​គណនី​នៅ​ធនាគារ គ្មាន​សិទ្ធិ​ទិញ​ផ្ទះ គ្មាន​សិទ្ធិ​ធ្វើដំណើរ​ទៅ​ប្រទេស​ផ្សេង ឬ​ក្លាយជា​កីឡាករ​អាជីព​បាន​។ នេះ​ជា​ករណី​ជាក់ស្តែង​របស់ ឯកា​ប៉ូល ចាន់​តាវ​ង់ និង​កុមារ​ទាំងបី ដែល​ខកខាន​ដំណើរ​មិនអាច​ទៅ​ចូលរួម​ប្រកួត​បាល់ទាត់​នៅ Manchester United តាម​ការអញ្ជើញ​របស់​ក្លឹប​អង់គ្លេស​បាន ព្រោះ​គ្មាន​លិខិតឆ្លងដែន​។​

អាជ្ញាធរ​ថៃ​បាន​សន្យាថា​នឹងធ្វើ​ជំរឿន​ជន​គ្មាន​ប្រទេស​ឱ្យអស់​ចប់សព្វគ្រប់​នៅ​ឆ្នាំ​២០២៤​។ គ្រាន់តែ​ថា​នេះ​ជា​ពាក្យ​ប្តេជ្ញា តែ​គ្មានអ្វី​ជាការ​ជាក់លាក់​សោះ​មកទល់ពេលនេះ​។ ហេតុដូច្នេះ​ហើយ​បានជា​អង្គការ​ការពារ​សិទ្ធិមនុស្ស​Amnesty International សង្ឃឹមថា​ប្រវត្តិ​របស់​គ្រូបង្វឹក​និង​កុមារ​ជាប់កុន​ក្នុង​រូងភ្នំ​ទាំងបី អាច​ដាស់​ស្មារតី​រដ្ឋាភិបាល​ឱ្យ​យល់​ពី​វិសាលភាព​នៃ​ជន​អត់​ប្រទេស​នៅ​ទឹកដី​ថៃ​៕

សូយន

 

spot_img
×