Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​អំពាវនាវ​ឱ្យចេញ​សេចក្ដីថ្លែងការណ៍​បញ្ចប់​សង្គ្រាម​

spot_img

​ប្រភពពី​ស៊ីន​ហួ នៅ​ថ្ងៃទី​៩​ខែសីហា ឱ្យដឹងថា កាសែត​Rodong Sinmun​ដែលជា​សារព័ត៌មាន​ផ្លូវការ​របស់​កូរ៉េខាងជើង បាន​អំពាវនាវ​ឱ្យមាន​សេចក្ដីថ្លែងការណ៍​បញ្ចប់​សង្គ្រាម​ជាមួយ​អាមេរិក​។​ក្នុង​បទ​វិចារណកថា​មួយ​កាសែត​នេះ​សរសេរថា ការបញ្ចប់​សង្គ្រាម​គឺជា​ជំហាន​ដំបូង​សំដៅ​ធានា​សន្ដិភាព​និង​សន្ដិសុខ ពុំ​ត្រឹមតែ​លើ​ឧបទ្វីប​កូរ៉េ​ប៉ុណ្ណោះ​ទេ គឺ​រួមទាំង​តំបន់​និង លើ​ពិភពលោក​។​តាម​កាសែត​នេះ ប្រសិនបើ​ការប្រឈមមុខ​ដោយ​យោធា​រវាង​កូរ៉េខាងជើង​និង​អាមេរិក​ត្រូវបាន​បញ្ចប់​ដោយ សេចក្ដីថ្លែងការណ៍​មួយ នោះ​បរិយាកាស​នឹង​ក្លាយជា​ងាយស្រួល​ដល់​ការកសាង​ជំនឿ​ទុកចិត្ត​គ្នា​។​

​រូប​ទង់ជាតិ​កូរ៉េខាងជើង​

​រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​ផ្ដើម​សំណើ​អំពី​សេចក្ដីថ្លែងការណ៍​បញ្ចប់​សង្គ្រាម ហើយ​យក​សន្ធិសញ្ញា​សន្ដិភាព​ម​ក​ជំនួស សន្ធិសញ្ញា​ផ្អាក​សង្គ្រាម​។​នេះ​ជា​វិធី​សម​ហេតុផល​បំផុត ដើម្បី​ដោះ​គន្លឹះ​តានតឹង ហើយ​ធានា​ដល់​សន្ដិភាព​យូរអង្វែង​នៅ​ឧបទ្វីប​កូរ៉េ​។​យ៉ាងនេះ​ក្ដី កាសែត​នេះ​ក៏បាន​កត់សម្គាល់ថា បញ្ហា​ពុំទាន់​ត្រូវបាន​អនុវត្ដ​ន៍ វា​ទាមទារ​ឱ្យមាន​កិច្ចប្រឹងប្រែង​រួម​ដើម្បី​ដោះស្រាយ​បញ្ហា​។​

​ស្របពេល​ជាមួយគ្នា​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បក្ស​ពលករ​កូរ៉េ KCNA ឱ្យដឹងថា ក្រសួងការបរទេស​ប្រទេស​នេះ​លើកឡើងថា មិនអាច​សង្ឃឹមថា​មានការ​លូតលាស់​ក្នុង​ដំណើរការ​អនុវត្ដ​កិច្ចព្រមព្រៀង រំសាយ​នុយក្លេអ៊ែរ​នៃ​សន្និសីទ​កំពូល​ជា​ប្រវត្តិសាស្ដ្រ​រវាង​អាមេរិក​និង​កូរ៉េខាងជើង​កាលពី​ខែមិថុនា​កន្លងមក​ប្រសិនបើ​ពុំ​មានការ​បន្ធូរ​ទណ្ឌកម្ម​អន្ដរជាតិ​ចំពោះ​កូរ៉េខាងជើង​នោះទេ​៕

សូយន

spot_img
×