Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​ប្រកាស​សាលក្រម​ដាក់ពន្ធនាគារ​១១៤​ឆ្នាំ ចំពោះ​សង្ឃ​មួយអង្គ​ដែល​បាន​បោកប្រាស់​និង​លាងលុយកខ្វក់​

spot_img

​រឿងរ៉ាវ​សង្ឃ Wiraphon Sukphon ធ្លាប់បាន​ធ្វើឱ្យរញ្ជួយ​សាធារណមតិ​ថៃ​តាំងពី​ឆ្នាំ​២០១៣ បន្ទាប់ពី​ខ្សែ​វីដេអូ​មួយ​បានបង្ហាញ​ឱ្យឃើញ​សង្ឃ​រូបនេះ​ពាក់​វ៉ែនតា​ខ្មៅ ប្រើប្រាស់​កាបូប​លុយ Louis Vuitton អង្គុយ​លើ​យន្ដហោះ​ឯកជន បាន​សាយភាយ​ពេញ​បណ្ដាញ​សង្គម​។​

​រូប​សង្ឃ Wiraphon Sukphon អង្គុយ​ខាងមុខ ពាក់​វ៉ែន​តាខ្មៅ​និង​មាន​កាបូប​យីហោ Louis Vuitton​នៅក្បែរនោះ​

សង្ឃ​វ័យ​៣៩​ឆ្នាំ​រូបនេះ​ធ្លាប់​រត់គេច​ខ្លូន​ទៅកាន់​អាមេរិក ប៉ុន្ដែ​ត្រូវបានធ្វើ​បត្យាប័ន​វិលត្រឡប់​មក​ថៃ​វិញ​ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​រំលោភ​អនីតិជន​ម្នាក់ ព្រមទាំង​ឆបោក​បច្ច័យ​របស់​ពុទ្ធ​បរិស័ទ​ថា​យកមក​សាងសង់​បដិមា​ព្រះពុទ្ធ​ធ្វើ​អំពី​មរកត​ធំ​បំផុត​លើ​ពិភពលោក​។​ការស៊ើបអង្កេត​បើកទូលាយ​បង្ហាញថា Wiraphon ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​រថយន្ដ​ទំនើប​ច្រើន​គ្រឿង ជា​ម្ចាស់​គណនី​ជាច្រើន​ដែលមាន​តម្លៃ​ប្រមាណ 700.000 USD​។​

Wiraphon បាន​ត្រូវ​ចោទប្រកាន់​ពីបទ​លាងលុយកខ្វក់ ឆបោក និង​បំពាន​ច្បាប់ Internet ព្រោះ​បាន​ប្រមូល​មូលនិធិ​ដោយ​អន​ឡាញ​។​

​បណ្ដា​ចៅក្រម​បាន​កាត់ទោស​និង​ប្រកាស​សាលក្រម​ឱ្យ​ជាប់ពន្ធនាគារ​១១៤​ឆ្នាំ ប៉ុន្ដែ​តាមច្បាប់​ប្រទេស​ថៃ​នឹង​នៅក្នុង​ពន្ធនាគារ​មិន​លើសពី​២០​ឆ្នាំ​ឡើយ​។​

​សង្ឃ​អង្គ​នេះ​ក៏​ត្រូវបាន​តម្រូវឱ្យ​សង​ប្រាក់​២៨,៦​លាន​បាត​(​ជាង​860.000 USD)​ចំពោះ​ពុទ្ធបរិស័ទ​ដែល​បាន​ជួយឧបត្ថម្ភ ហើយ​បានដាក់​ពាក្យ​ប្ដឹង​។​

​នៅមាន​សវនាការ​កាត់ទោស​ពីបទ​ចាប់រំលោភ ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ​នៅ​ខែតុលា​ខាងមុខ​។​តាម​អយ្យការ Wiraphon ត្រូវបាន​ចោទប្រកាន់​ពីបទ​ទំនាក់ទំនង​ជាមួយ​នារី​អនីតិជន​ម្នាក់​មុននេះ​ប្រមាណ​១០​ឆ្នាំ ហើយ​បាន​មានកូន​ទៀតផង ចំពោះ​ទោស​មួយ​នេះ Wiraphon អាច​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​២០​ឆ្នាំ​៕

សូយន

Wiraphon ត្រូវ​ប៉ូលិស​នាំខ្លួន​បន្ទាប់ពី​បត្យាប័ន​ពី​អាមេរិក​មកដល់​ក្រុង​បាងកក​កាលពី​ខែកក្កដា​ឆ្នាំ​២០១៧៕

spot_img
×