ខេត្តព្រះសីហនុ ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្ត បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ និងធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់(បង្គារ មឹក) ដើម្បីរកសារធាតុគីមីហាមឃាត់លើម្ហូបអាហារ នៅផ្សារក្តាម ចំណោតយាយម៉ៅ ផ្សារក្តាមផ្លូវ៧០៥ និងតាមម៉ាត កាល់តិច តូតាល់ និងតេលា ក្នុងក្រុងព្រះសីហនុ។
មន្ត្រីជំនាញកាំកុងត្រូល បានឲ្យដឹងថា ជាលទ្ធផលការធ្វើតេស្តបឋម ទៅលើផលិតផលម្ហូបអាហារខាងលើ ពុំបានរកឃើញការដាក់លាយសារធាតុគីមីហាមឃាត់ណាមួយ នៅលើផលិតផលម្ហូបអាហារ ដែលមន្ត្រីជំនាញបានធ្វើតេស្តនោះទេ។ ជាងនេះទៀត នៅតាមផ្សារម៉ាត ក៏ពុំមានការដាក់តាំងលក់ផលិតផលម្ហូបអាហារវេចខ្ចប់ ខូចគុណភាព និងហួសកាលបរិច្ឆេទនោះដែរ៕ ដែនសីមា