Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ និង​ចំណីអាហារ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨ សាខា​កាំកុងត្រូល​ខេត្ត បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ត្រួតពិនិត្យ​ទៅលើ​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ និង​ធ្វើតេស្ត​បឋម​លើ​គ្រឿង​សមុទ្រ​ស្រស់​(​បង្គា​រ មឹក​) ដើម្បី​រក​សារធាតុ​គីមី​ហាមឃាត់​លើ​ម្ហូបអាហារ នៅ​ផ្សារ​ក្តាម ចំណោត​យាយ​ម៉ៅ ផ្សារ​ក្តាម​ផ្លូវ​៧០៥ និង​តាម​ម៉ា​ត កាល់​តិច តូ​តាល់ និង​តេលា ក្នុង​ក្រុង​ព្រះសីហនុ​។​

មន្ត្រី​ជំនាញ​កាំកុងត្រូល បានឲ្យដឹងថា ជា​លទ្ធផល​ការ​ធ្វើ​តេស្ត​បឋម ទៅលើ​ផលិតផល​ម្ហូបអាហារ​ខាងលើ ពុំ​បាន​រកឃើញ​ការដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់​ណាមួយ នៅ​លើ​ផលិតផល​ម្ហូបអាហារ ដែល​មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​នោះទេ​។​ ជាងនេះទៀត នៅ​តាម​ផ្សារ​ម៉ា​ត ក៏​ពុំ​មាន​ការ​ដាក់​តាំង​លក់​ផលិតផល​ម្ហូបអាហា​រវេ​ច​ខ្ចប់ ខូច​គុណភាព និង​ហួស​កាលបរិច្ឆេទ​នោះដែរ​៕ ដែនសីមា

 

spot_img
×