Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​សន្តិសុខ​យាម​នៅ​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង​៤​របស់​លោក​ឧកញា ហុង ពី​វ កំពុង​បង្ក​ភាព ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ​៖ លោក មាន ចាន់​យ៉ាដា អភិ​រង​រាជធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ពិនិត្យ​ករណី​ដែល​ប្រជាពលរដ្ឋ​បាន​សម្តែង​ការព្រួយបារម្ភ​ជុំវិញ​ទង្វើ​របស់​ក្រុមហ៊ុន​សន្តិសុខ​ឯកជន នៅ​ក្រុមហ៊ុន​បុរី​ពិភពថ្មី​ត្រពាំង​ថ្លឹង​៤​ក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជា​បន្ទាន់​។​

បញ្ជា​នេះ​បាន​ធ្វើឡើង បន្ទាប់​ពី​តំណាង​ប្រជាពលរដ្ឋ លើកឡើង​ពី​កង្វល់ ក្នុង​វេទិការ​សាធារណៈ និង​ពិគ្រោះ​យោ បល់ របស់​ក្រុមប្រឹក្សា​រាជធាន​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នៅក្នុង វត្ត​រុណ​វ​តី ក្រោម​វត្តមាន​លោក​ម៉ម សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធាន​ភ្នំពេញ និង​ប្រជាពលរដ្ឋ ចូលរួម ប្រមាណ​ជាង​៦០០​នាក់ ។​

​តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី​ភិព​ថ្មី​ត្រពាំងថ្លឹង​៤​បាន​សុំណូមពរ​ដល់ លោក​អភិបាល អភិបាលរង​រាជធានី​ភ្នំពេញ​និង លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង លោក ហែម ដា​រិទ្ធ អភិបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ មេត្តា​ជួយ​ពិនិត្យ​មើល​សកម្មភាពរ​បស់​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ដែល​ទទួលបាន​សិទ្ធិ​យាម​ការពារ​បុរី​ពិភពថ្មី ដែល​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​របស់​លោក ឧកញា​ហុង ពី​វ តែងតែ​បង្ករ​ការភ័យខ្លាច​ដល់ ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​ដូចជា​៖​ការប្រើប្រាស់​ឯកសណ្ឋាន​យោធា​និង​រថយន្តយោធា ចំពោះ​កា​យាម ល្បាត​ពួកគេ​សុទ្ធតែ​បំពាក់អាវុធ​នូវ​ជាប់​និង​ខ្លួន ដោយ​ខុស​ពី​សន្តិ​ឯកជន​ក្រុមហ៊ុន​ផ្សេង តែងតែ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភិតភ័យ ។​
​តំណាង​ប្រជាពលរដ្ឋ​រូបនោះ​បាន​សុំណូមពរ​ដល់​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​មេត្តា​ជួយ​ទប់ស្កាត់​សកម្មភាព​សន្តិសុខ​ឯកជន​ខាងលើ​នេះ​ដូចជា ទី​១-​ជួយ​សំរួល​ដល់​ប្រជាពលរដ្ឋ​ដែល​ចូល​លក់ នំ​ចំណី​បន្តិច បន្តួច​ក្នុង​បុរី​សូមកុំ​យក​លុយ​ពី​ពួកគាត់ ទី​២-​រាល់​រថយន្ត​របស់​ប្រជាពលរដ្ឋ​រស់នៅ ក្នុង​បុរី​ដឹកជញ្ជូន អ៊ី​វ៉ាន់ លក់ដូរ សូម​កំ​ឲ្យ​សន្តិសុខ​យកលុយ​ពី​ពួកគាត់ ទី​៣-​រាល់​ពិធីបុណ្យ​ធំ​តូច សូម​ឲ្យ​សន្តិសុខ​អនុញ្ញាត​ឲ្យ ក្រុម​ប្រជា​ការពារ​ភូមិ ចូល​ក្នុង​បុរី ដើម្បី​ជួយ ការពារ​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ ទី​៤-​ស្នើ​សុំ​កុំ​ឲ្យ​ក្រុមហ៊ុន សន្តិសុខ​យក​សេវា​បន្ថែម​លើ​សេវា ត​បណ្តាញ​ប្រព័ន្ធ​អ៊ិន​ធើ​ណេត និង​ខ្សែកាប​ន៍ ដែល​ពលរដ្ឋ​ហៅ​ក្រុមហ៊ុន​មក​តំឡើង​ជូន​ផ្ទះ​ក្នុង​បុរី​ពិភពថ្មី ទី​៥-​បច្ចុប្បន្ន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​នោះ បាន​យក​ថ្លៃ​ការពារ​ផ្សេងៗ ក្នុង​តម្លៃ​ខ្ពស់​ចន្លោះ​ពី​១០០-៥០០​ដុល្លារ ទី​៦-​ការ​យក​លុយ​លើ​សេវា​ពន្ធ​ម៉ូតូ និង​រថយន្ត​ដោយមាន​បិទ​ស្ទី​កគើ (​ដូច​ស្ទី​កគើ​របស់​ពន្ធដា​តាម​ខេត្ត​) ។ បញ្ហា​បង់ពន្ធ លើ​ទោ​ចក្រ យាន យន្ត​នេះ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​លុបចោល អស់​ហើយ​ដើម្បី​សម្រួល​ដល់ ជីវភាព របស់​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ ។ ដោយឡែក​ម៉ូតូ និង រថយន្ត របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង បុរី​ពិភពថ្មី​ត្រពាំង​ថ្លឹង​៤​ត្រូវបាន​ក្រុមហ៊ុន​សន្តិសុខ​ឯកជន ក្នុង​បុរី​ពិភពថ្មី បង្កើត​ស្ទី​កគ័រ​ផ្ទាល់ខ្លួន​បិទ​ទៅ លើ​ម៉ូតូ​និង​រថយន្ត​ដើម្បី​ទា​ថ្លៃ​ពន្ធ​ប្រចាំខែ​-​ឆ្នាំ ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​បុរី ក្នុងតម្លៃ ម៉ូតូ​១ គ្រឿង​ចាប់ ៣​ដុល្លារ និង​រថយន្ត​៥​ដុល្លារ​ឡើង ។ ទី​៧-​រាល់ពេល​បុគ្គលិក​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​នោះ​ទៅ​យក​ថ្លៃ​សេ វា​ការពារ​ផ្សេងៗ​តែងតែ​បំពាក់អាវុធ​ជាប់​បង្ក​ឲ្យមាន​ការភ័យខ្លា​ច​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​។​

​លោក មាន ចាន់​យ៉ាដា អភិ​រង​រាជធានី​ភ្នំពេញ បានចាត់ទុក​ទង្វើរ របស់​ក្រុមហ៊ុន​សន្តិសុខ​ឯកជន យាម​ការពារ​សន្តិសុខ នៅ​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង​៤ របស់​លោក​ឧកញា ហុង ពី​វ​នោះ​ថា ជា​ទង្វើរ​ចង់​បង្កើត តំបន់អបគមន៍ ដូច្នេះ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែនជ័យ​ត្រូវតែ​ចុះទៅ​ពិនិត្យ​ករណី​នេះ​ភ្លាម មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​មួយ​នេះ​ធ្វើ​អ្វី​តាមចិត្ត​បានឡើយ ។​
​លោក ហែម ដា​រិទ្ធ អភិបាល​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ទទួកស្គាល់ថា នៅ​បុរី​ពិភព​ថ្មី​ក្នុង​ភូមិ​ត្រ​ពាំ​អ​ថ្លឹង​៤ របស់​លោក​ឧកញា​ហុង ពី​វ ពិតជា​មាន​លេចឮ​ពាក្យ​ថា សន្តិសុខ​ក្រុមហ៊ុន​ឯកជន នៅ​ទីនោះ​បាន ប្រព្រឹត​ដូច​អ្វី​ដែល តំណាង​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ពិតប្រាកដ​មែន ។ លោក អភិបាល​បាន ថ្លែង​ទទួលស្គាល់ បែបនេះ ដោយសារ រូបលោក​បាន​ដឹង​តាមរយៈ​តុ​ការ​ហ្វេ​ជជែក​គ្នា​មួយ​កន្លែង​នៅ​ម្តុំ​នោះ ។ លោក​បាន​គូសបញ្ជាក់ថា សន្តិសុខ នៅ​បុរី​ពិភព​ថ្មី​ត្រពាំង​ថ្លឹង​៤ សូម្បី​តែ​ប្រជាពលរដ្ឋ ដើរ​លក់ដូ នំចំណី​បន្តិចបន្តួច តាម​កង់ ម៉ូតូ ក្នុងនោះ លោក ក៏​បាន​ជួប ម៉ូតូ​ដែល​មាន​បិ​ទស្ទិ​កគើ​រ មាន​លក្ខណៈ ដូច​ស្ទិក​គើរព​ន្ធ​ដា​តាម​បណ្តា​ខេត្ត​ដែរ​។ ហើយ មាន កំណ​ត​តម្លៃ​ចន្លោះ​ពី​២-៣​ដុ​លា្ល​រ សម្រាប់​ម៉ូតូ​១​គ្រឿង និង រថយន្ត​តម្លៃ​ចាប់ពី​៥-១០​ដុល្លារ ប៉ុន្តែ​លោក​ថា លោក​មិន​ច្បាស់​ទេ​បញ្ហា​នេះ ៕ ដោយ​៖​កូឡាប​

 

spot_img
×