Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបានស្រ្តី៣នាក់ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅក្រុងតាខ្មៅ

spot_img

ក្រុងតាខ្មៅ ៖ នគរបាលក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ដោយឃាត់ខ្លួនបានស្រ្តី៣នាក់ ដែលកើតហេតុថ្ងៃព្រហស្បតិ៍ទី៩ខែ សីហាឆ្នាំ២០១ ចំណុច ក្នុងបន្ទប់ជួលជនសង្ស័យ
ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជាលទ្ធផលនៃការបង្រ្កាបនេះ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួនជនសង្ស័យជាស្រ្តី៣នាក់ រួម មាន : ១-ឈ្មោះ វ៉ាន់ ស្រីភ័ស្ត ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បម្រើកាrងារក្នុងហាង ទីលំនៅបច្ចុប្បន្ននៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល ។ ២-ឈ្មោះ សុខ ស្រីពេជ្យ ភេទស្រីអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំ នៅបច្ចុប្បន្ន នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ៣-ឈ្មោះហួយ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្នុងចុះឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ថ្នាំមេតំហ្វេតាមីន(ice)ចំនួន៦កញ្ចប់ធំ ( ច្រកថង់ថ្មី) ហើយ ចំពោះ ជន សង្ស័យ ទាំង៣នេះ ពុំដែលជាប់ពន្ធធនាគារឡើយពីមុន ហើយត្រូវបានកសាងសំណុំរឿង ចាត់ការតាមច្បាប់៕ ដោយ៖កូឡាប

spot_img
×