Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ស្មូម​ទាន ពុំមែន​ជា​បទល្មើស​ទេ​

spot_img

​តុលាការ​នៅ New Delhi ឥណ្ឌា​បាន​បដិសេធចោល​នូវ​មាត្រា​មួយចំនួន​នៃ​ច្បាប់​ប្រឆាំង​ស្មូម​។​នេះ​ជា​ជោគជ័យ​ធំធេង​សម្រាប់​សកម្មជន​ដើម្បី​ប្រយោជន៍​អ្នកក្រីក្រ​នៅ​រដ្ឋធានី​ឥណ្ឌា​។​

​រូប​ស្មូម​ម្នាក់​កំពុង​អង្គុយ​សុំ​លុយ​តាម​វិថី​មួយ​នៅ New Delhi

​តាម​Reuters ដែល​ដកស្រង់​ខ្លឹមសារ​សាលក្រម​របស់​ត​លា​ការ​កំពូល នៅ​ថ្ងៃទី​៩ ខែសីហា ប្រកាស​ពី​មាត្រាមួយ​ចំនួន​នៃ​ក្រឹត្យច្បាប់​ទប់ស្កាត់​ការសុំ​ទាន​នៅ​Bombay ដែល​ត្រូវ​បានអនុម័ត​នៅ​ឆ្នាំ​១៩៥៩ ថា​បាន​បំពាន​រដ្ឋធម្មនុញ្ញ​។ ប្រធាន​តុលាការ Gita Mittal និង​ចៅក្រម Justice Hari Shankar​បាន​អធិប្បាយ​ក្នុង​សាលក្រម​កម្រាស់​២៣​ទំព័រ​ថា «​អ្នកសុំទាន​តាម​ដង​វិថី​ពុំមែន​ដោយសារ​គេ​ចង់​ធ្វើបែបនេះ​ទេ ប៉ុន្ដែ​ពួកគេ​ចាំបាច់​ត្រូវតែ​ធ្វើ​ដូច្នេះ​។ សុំទាន​គឺជា​វិធី​ចុងក្រោយ​ដើម្បី​ពួកគេ​អាច​រកបាន​អាហារ​បរិភោគ​»​។​

​សាលក្រម​ខាងលើ​សង្កត់​ធ្ងន់​ថា​៖«​ចំពោះ​បញ្ហា​ចោទថា​ការសុំ​ទាន​ជា​បទល្មើស​គឺជា​ទស្សនវិស័យ​ខុសឆ្គង ដោយ​ការដោះស្រាយ​បញ្ហា​ពុំ​សម្លឹង​ឃើញ​មូលហេតុ​ស៊ីជម្រៅ ហើយ​បាន​បំពាន​សិទ្ធិ​ជា​មូលដ្ឋាន​ធំ​បំផុត​របស់​បណ្ដា​ក្រុមមនុស្ស​ងាយ​រង​ទទួល​ការខាតបង់​»​។​

​នៅ​ឥណ្ឌា​ពុំមាន​ច្បាប់​សហព័ន្ធ​អំពី​ស្មូម​សុំទាន​ទេ ប៉ុន្ដែ​មាន​រដ្ឋ​ប្រមាណ​២០​បានអនុម័ត​ច្បាប់ Bombay ហើយ​បើតាម​ច្បាប់​នោះ​អ្នក​បំពាន​អាច​ត្រូវបាន​ឃុំខ្លួន​រយៈពេល​៣-១០​ឆ្នាំ​នៅក្នុង​ជំរំ​ឃុំឃាំង​បូក​។​

​នៅ​New Delhi បច្ចុប្បន្ន​មាន​ជនអនាថា 46.724​នាក់ ច្រើន​បំផុត​ទូទាំងប្រទេស​(​តាម​ស្ថិតិ​ឆ្នាំ​២០១១)​។ បណ្ដា​អង្គការ​ការពារ​សិទ្ធិ​របស់​អ្នកក្រីក្រ​លើកឡើងថា ជាក់ស្ដែង​តួលេខ​នេះ​ត្រូវ​គុណ​នឹង​៣​។​

​ព្រោះតែ​គ្មាន​កន្លែង​ជ្រក​នៅពេល​យប់ មនុស្ស​រាប់ពាន់នាក់​ត្រូវ​ដេក​នៅតាម​សំយាបផ្ទះ ជាហេតុ​ធ្វើឱ្យ​ប៉ូលិស​អនុវត្តន៍​ច្បាប់​ខាងលើ​បាន​៕

សូយន

spot_img
×