Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងធ្លាក់ភ្នែក​ដេក​លើ​ចិញ្ចើមថ្នល់ ត្រូវ​ពួកចោរ​«​បូត​»​យក​ខ្ទេច​

spot_img

ពាណិជ្ជករ​ហុងកុង​ម្នាក់​បាន​ត្រូវ​ពួកចោរ​ដោះយក​នាឡិកា​និង​ខ្សែក​ដែលមាន​តម្លៃ​ជាង​៥០០០០​ដុល្លារ ព្រោះតែ​ស្រវឹង​ជោកជាំ ដួល​ដេក​នៅតាម​ចិញ្ចើមថ្នល់​-​នេះ​បើតាម​កាសែត​South China Morning Post ថ្ងៃទី​៩​ខែសីហា​។​

​រូប​កន្លែងកើតហេតុ​

 

​បុរស​២​នាក់​បាន​ដោះយក​នាឡិកា​តម្លៃ​450.000 HKD និង​ខ្សែក​មាស​តម្លៃ​20.000 HKD របស់​ជនរងគ្រោះ​ដែល​ស្រវឹង​ជោកជាំ ទ្រាំ​ដេក​សម្ងំ​តាម​ចិញ្ចើមថ្នល់​ដែលមាន​មនុស្ស​កុះករ​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​អំឡុង​ម៉ោង​៣​ភ្លឺ​ថ្ងៃទី​៩​ខែសីហា​។ ប៉ូលិស​ឱ្យដឹងថា ព្រោះតែ​ដោយសារ​នារី​ម្នាក់​បានឃើញ​ហេតុការណ៍​កំពុង​កើតឡើង​ចំពោះ​ជនរងគ្រោះ​បាន​ស្រែក​ខ្លាំងៗ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកដំណើរ​។​ពេលនោះ​អ្នកដំណើរ​ប្រុស​២​នាក់​បាន​ស្កាត់​ចាប់​ជាប់​ជនល្មើស​ម្នាក់​ក្នុងពេលដែល​ជនល្មើស​ទី​២​បាន​រត់គេចខ្លួន​រួច​ដោយ​នាំយក​ទាំង​ជយ​ភណ្ឌ​ទៅជា​មួយ​។​

​ការស៊ើបអង្កេត​បឋម​ឱ្យដឹងថា ជនរងគ្រោះ​គឺជា​នាយក​ធនាគារ​មួយ អាយុ​៣៧​ឆ្នាំ ហើយ​បាន​ដួល​ដេក​លើ​ផ្លួ​វ​ព្រោះតែ​ស្រវឹង​ខ្លាំងពេក​។​

​មុនពេល​កើតឡើង​ហេតុការណ៍​នេះ នៅ​អំឡុងពេល​ម៉ោង​ប្រមាណ​៧​យប់ ចោរប្លន់​មួយក្រុម​បាន​ឆ្មក់​ចូល​ប្លន់​ហាង​ប្ដូរប្រាក់​មួយ​ចម្ងាយ​ប្រមាណ​៨០០​ម៉ែត្រ​ពី​ទីនោះ ហើយ​យកបាន​វ៉ាលិស​១​ដែលមាន​សាច់ប្រាក់​១០​លន​ដុល្លារ​ហុងកុង​៕

សូយន

spot_img
×