Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វាយប្រហារ​ពី​អាកាស​ដឹកនាំ​ដោយ Saudi មកលើ​រថយន្តក្រុង​១​គ្រឿង​នៅ​យេ​ម៉ែន សម្លាប់​៤៣​នាក់ ភាគច្រើន​ជា​កុមារ​គួរ​ឲ្យ​អាសូរ (​វីដេអូ​)

spot_img

​ភ្នាក់ងារ​ជួយសង្គ្រោះ​អន្ដរជាតិ​បាន​សម្តែង​ការខឹង​សម្បារ​យ៉ាងខ្លាំង ចំពោះ​ការវាយប្រហារ​តាម​ដែនអាកាស​របស់​ក្រុមចម្រុះ​ដឹកនាំដោយ Saudi ទៅលើ​ពួក​ឧទ្ទាម Houthi ដែលជាលទ្ធផល​​បានសម្លាប់​មនុស្ស​យ៉ាងតិច ៤៣ នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​ប្រទេស​យេ​ម៉ែន ហើយ​ជនរងគ្រោះ​ភាគច្រើន​ជា​កុមារ ។​

​មនុស្ស​ជាង ៦០ នាក់ ត្រូវបាន​រាយការណ៍រ​ងរ​បួស ពី​ហេតុការណ៍​វាយប្រហារ​តាម​ដែនអាកាស​នេះ ។​

​មី​ស៊ី​ល​មួយ​គ្រាប់ បាន​វាយប្រហារ​លើ​រថយន្តក្រុង​១​គ្រឿង ដែល​ដឹក​ក្មេងៗ​ពី​ដំណើរ​កំសាន្ត​របស់​សាលា​នា​រដូវក្តៅ ។​

​បណ្តា​រូបភាព​ទូរទស្សន៍​ពី​មន្ទីរពេទ្យ បានបង្ហាញ​ក្មេងៗ​គ្របដណ្តប់​ដោយ​ឈាម​ស្រោច​ខ្លួន ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្លុតរន្ធត់​ស្រែកយំ​គួរ​ឲ្យ​អាសូរ ។

​ប្រធាន​ក្រុមប្រឹក្សា​ជនភៀសខ្លួន​ន័​រវេ​ស លោក Jan Egeland បាន​សរសេរ​នៅលើ Twitter ថា​៖ «​នេះ​ជា​អំពើ​ដ៏​អាក្រក់​, គួរ​ឲ្យ​អាម៉ាស់ និង​ធ្វើ​ឲ្យ​ឈឺចាប់​ខ្លោចផ្សាបំផុត ។ នេះ​ជា​ចេតនា​ពុំ​យកចិត្តទុកដាក់​សម្រាប់​ការដឹកនាំ​សង្គ្រាម ខណៈដែល​រថយន្តក្រុង​ដឹក​ក្មេងៗ​សិស្សសាលា​ពុំ​ដឹងអី ត្រូវបាន​យក​ធ្វើជា​ល្បែង​ដ៏​ត្រឹមត្រូវ​សម្រាប់​វាយប្រហារ​បែបនេះ​» ៕ ឧ​ត្ត​ម (voanews)​

 

spot_img
×