Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​សាំង​ក្រុមហ៊ុន​ហុង​អ៊ី​ន និង​រថយន្ត​កែច្នៃ​បុក​គ្នា ម្នាក់​ស្លាប់ និង ម្នាក់​ទៀត​បាន​រងរបួស​ធ្ងន់​

spot_img

​សៀមរាប​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ផ្សព្វផ្សាយ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​គោក​អំពិល ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង រវាង​រថយន្ត​ដឹក​សាំង បុក​ជាមួយនឹង​រថយន្ត​កែច្នៃ​ដាក់​ម៉ាស៊ីនកិនស្រូវ​ចល័ត បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង ម្នាក់​ទៀត​បាន​រងរបួស​ធ្ងន់ នៅ​ម៉ោង​ជាង​៣​រសៀល ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។​

​នគរបាល​ស្រុក​ជី​ក្រែង​បាន​បញ្ជាក់ទៀតថា មុនពេល​កើតហេតុ គឺ​មាន​រថយន្ត​ដឹក​សាំង ជា​របស់​ក្រុមហ៊ុន ហុង​អ៊ី​ន​ខេ​ម​បូឌា ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-0279 បើកបរ​ពី​ទិសដៅ​ពី​ទិស​ខាងលិច​ទៅ​ទិសខាងកើត គឺ​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​សៀមរាប ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ បើកបរ​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​កើតហេតុ បាន​បុក​រថយន្ត​កែច្នៃ​ដាក់​ម៉ាស៊ីនកិនស្រូវ​ចល័ត ដែល​បាន​បើកបរ​មកពី​ទិស​ខាងត្បូង ឡើង​មក​លើ​ផ្លូវជាតិ រួច​បត់​ស្ដាំ​ទៅ​ទិស​ខាងកើត បណ្ដាលឲ្យ​ម្ចាស់​រថយន្ត​កែច្នៃ ២​នាក់​ប្រពន្ធ ក្នុងនោះ ឈ្មោះ គាត គា អាយុ​៤៤​ភេទ​ប្រុស ត្រូវជា​ប្ដី មាន​ទីលំនៅ​ភូមិ​តា​អុង ឃុំ​ល្វែង​ឫស្សី ស្រុក​ជីក្រែង បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ និង ឈ្មោះ ឈន ឃន់ អាយុ​៤៥​ឆ្នាំ ភេទ​ស្រី ត្រូវជា​ប្រពន្ធ បាន​ទទួល​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ដឹក​សង្គ្រោះ​ទៅ​ពេទ្យ​បង្អែក​សូទ្រនិគម រីឯ​អ្នកបើកបរ​រថយន្ត​ដឹក​សាំង បាន​រត់គេចខ្លួន​បាត់ ។​

​សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​ទាំងពីរ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ

 

spot_img
×