Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឳ​ពុក​ម្ដាយក្មេក​ប្រធានាធិបតី Trump ទើបបាន​ផ្ដល់​សញ្ជាតិ​អាមេរិក​

spot_img

​ឳ​ពុក​ម្ដាយក្មេក​ប្រធានាធិបតី Donald Trump បាន​ក្លាយជា​ពលរដ្ឋ​អាមេរិក​បន្ទាប់ពី​ទទួលបាន​សញ្ជាតិ​តាមរយៈ​កូនស្រី​របស់​ពួកគេ​ធានា​។ នោះ​គឺជា​រូបភាព​ទទួលបាន​សញ្ជាតិ​ក្រោមរូបភាព​ធានា ហើយ​ដែល​នេះ​គឺជា​រឿង​មួយ​ដែល​រដ្ឋការ​ដឹកនាំ​ដោយ​កូនប្រសា​របស់​ពួកគេ​ចង់​បញ្ចប់​នោះ​។​

ឳ​ពុក​ម្ដាយក្មេក​ប្រធានាធិបតី Donald Trump

​មេធាវី​អន្ដោប្រវេសន៍​របស់លោក​Viktor និង​អ្នកស្រី​Amalija Knavs, ត្រូវជា​ឳ​ពុក​ម្ដាយបង្កើត​របស់​ជំទាវ​ទី​១​អាមេរិក Melania Trump បញ្ជាក់ថា អ្នក​ទាំងពីរ​ត្រូវ​បានផ្ដល់​សញ្ជាតិ​អាមេរិក​កាលពី​ថ្ងៃទី​៩​ខែសីហា​។​មេធាវី​រូបនេះ​ប្រាប់ CNN ថា រឿងរ៉ាវ​ប្រ​ព្រឹ​ត្ដទៅ​ងាយស្រួល ហើយ​ពួកគេ​រីករាយ​និង​រំភើប​ចំពោះ​ពេល​ក្លាយជា​ពលរដ្ឋ​អាមេរិក​នេះ​។​

​លោក​Viktor និង​អ្នកស្រី​Amalija Knavs បាន​ចាក​ចេញពី​Slovenia ហើយ​ក្រោយមក​ត្រូវបាន​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​បណ្ដោះអាសន្ន ប្រទេស​អាមេរិក​។​ចាប់តាំងពី​កូនប្រសា​ពួកគេ​ក្លាយជា​ប្រធានាធិបតី​នោះ ពួកគេ​តែង​បង្ហាញ​វត្ត​មាននៅ​រដ្ឋធានី Washington​។​

​លោក​Viktor អាយុ​៧៣​ឆ្នាំ និង​អ្នកស្រី​Amalija Knavs អាយុ​៧១​ឆ្នាំ ត្រូវ​បានផ្ដល់​សញ្ជាតិ​អាមេរិក​តាមរយៈ​ការធានា​របស់​កូនស្រី​។​

​តាម​CNN ដែល​ដកស្រង់​ប្រភពព័ត៌មាន​សម្ងាត់​មួយ​ឱ្យដឹងថា ជំទាវ​ទី​១​អាមេរិក​បច្ចុប្បន្ន​បានធ្វើ​ការធានា​សុំ​ប័ណ្ណ​ស្នាក់នៅ​អាមេរិក​គ្មាន​ការកំណត់​ដល់​ឳ​ពុក​ម្ដាយបង្កើត​របស់ខ្លួន ហើយ​នេះ​គឺជា​ការ​ត្រាយផ្លូវ​សម្រាប់​អ្នក​ទាំងពីរ​ទទួលបាន​សញ្ជាតិ​។​របៀប​ចូលសញ្ជាតិ​បែបនេះ​កំពុង​ត្រូវបាន​រដ្ឋការ​ប្រធានាធិបតី Trump ហៅថា​ជា​របៀប​«​អន្ដោប្រវេសន៍​ជា​សង្វាក់​»​ហើយ​មានបំណង​ចង់​បិទ​បញ្ចប់​គ្រោះ​នាំ​ការខាតបង់​ដល់​ប្រទេស​អាមេរិក​។ មេធាវី​ខាងលើ​បាន​ឆ្លើយ​យ៉ាងខ្លី​ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ករណីនេះ​ថា ខ្ញុំ​មិន​ចង់​មាន​យោបល់​អំពី​ទស្សនៈ​នយោបាយ​របស់​ប្រធានាធិបតី​Trump ទេ ព្រោះ​ចំពោះ​ខ្ញុំ ខ្ញុំ​មិន​ឯកភាព​នឹង​គោលនយោបាយ​របស់គាត់​៕

សូយន

spot_img
×