Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​មន្ត្រីរាជការ​ទទួល​បាន​ប្រាក់ខែ​ពី​រដ្ឋ ត្រូវ​គាំទ្រ​រាជរដ្ឋាភិបាល និង​បម្រើប្រជាជន​

spot_img

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​បាន ជំរុញ​ឱ្យ​មន្ត្រី​ថ្មី​ទាំងអស់​ខិតខំ​បំពេញ​កិច្ចការ​ឱ្យបាន​ល្អ​ប្រសើរ ម្យ៉ាងទៀត​ជា​មន្ត្រីរាជការ​ទទួលបាន​ប្រាក់ខែ​ពី​រដ្ឋ ត្រូវ​គាំទ្រ​រាជរដ្ឋាភិបាល និង​បម្រើប្រជាជន ហើយ​សូម​មាន​ការជឿជាក់​រឹងមាំ​ជាមួយ​ការដឹកនាំ​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​ជា​នយោបាយ​បម្រើឱ្យ​ប្រជាពលរដ្ឋ មិន​អាច​ងាករេ​បាន ហើយ​អ្នក​ណា​ក៏​ដោយ ឱ្យតែ​មាន​ការប៉ះពាល់​ជាមួយនឹង​ផ្លូវ​ច្បាប់ គឺ​យើង​យក​ការអនុវត្ត​ច្បាប់​ជា​គោល ដើម្បី​ធានា​ឱ្យមាន​នីតិរដ្ឋ ។​

​នៅ​ព្រឹក ថ្ងៃទី ២១ ខែវិច្ឆិកា គ​.​ស​. ២០១៧ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន ជាមួយ​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី ឆ្នាំ​២០១៧ របស់​ក្រសួង​។

​ក្នុងឱកាស​នោះ លោក ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​មន្ត្រី​ក្រប​ខណ្ឌ​ថ្មី​ទើប​ប្រឡង​ជាប់​ឆ្នាំ​២០១៧ នេះ​។ លោក ទេសរដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​អំពី​ការវិ​ឌ្ឍ​នៃ​នយោបាយ​របស់​កម្ពុជា ដោយ​កាលពី​ថ្ងៃ​ទី ១៦ ខែវិច្ឆិកា គ​.​ស​. ២០១៧ តុលាការ​កំពូល​បាន​ចេញ​សាលដីកា​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ ព្រោះតែ​បុគ្គល​ជា​ថ្នាក់ដឹកនាំ និង​សមាជិក​មួយចំនួន​នៃ​គណបក្ស​នេះ បាន​ឃុបឃិត​ជាមួយ​បរទេស​ព្យាយាម​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ​។

លោក ទេសរដ្ឋមន្ត្រី ក៏​បាន​ស្វាគមន៍ និង​អំពាវនាវ​ឱ្យ​អ្នក​មូលដ្ឋាន​របស់​គណ​បក្ស​នេះ ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យបាន​ត្រឹម​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នោះ​ដំណែង​និង​តួ​ទា​ទី​របស់​ពួក​គរ​អាច​រក្សា​នៅ​ដដែល បន្ទាប់​ពី​ថ្ងៃ​នោះ​នឹង​មិន​មាន​ទេ​តំណែង និង​តួនាទី​។​

​ទន្ទឹមនេះ​លោក ទេសរដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី​ទាំងអស់ ដែល​ទើប​ទទួលបាន​តួនាទី និង​ភារកិច្ច​តាម​ការ​ចាត់តាំង​របស់​ក្រសួង ត្រូវ​រៀនសូត្រ​ជាមួយ​រៀប​ច្បង​ដែល​ពួកគាត់​មាន​បទពិសោធន៍ និង​ធ្លាប់​បាន​បំពេញការងារ​ពីមុនមក ព្រមទាំង​ព្យាយាម​យល់​ដឹង​បន្ថែម​ពី​កិច្ចការ​ផ្សេងៗ​ទៀត ដែល​ក្រសួង​មាន និង​បាន​ជំរុញ​ឱ្យ​មន្ត្រី​ក្រប​ខណ្ឌ​ថ្មី ត្រូវ​ធ្វើ​អ្វីមួយ​ឱ្យបាន​ច្បាស់លាស់ ហើយ​ជឿជាក់​លើ​ខ្លួនឯង​កុំ​ឱ្យ​តែ​គេ​ថា “​ស គឺ ស គេ​ថា ខ្មៅ គឺ​ខ្មៅ​”​។

ម្យ៉ាងទៀត​ជា​មន្ត្រីរាជការ​ទទួលបាន​ប្រាក់ខែ​ពី​រដ្ឋ ត្រូវ​គាំទ្រ​រាជរដ្ឋាភិបាល និង​បម្រើប្រជាជន​ឱ្យអស់​ពី​ពោះ​ពី​ពុង​។ លោក ទេសរដ្ឋមន្ត្រី បាន​បន្តថា ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៨ គឺជា​អណត្តិ​ថ្មី​មួយទៀត​របស់រាជរ​ដ្ឋា​ភិបាល ហើយ​ដោយ​ផ្អែក​ទៅលើ​គោលនយោបាយ និង​ភាពរឹងមាំ​ដែល​មាន​នៅក្នុង​ឆ្នាំ ២០១៧ រាជរដ្ឋាភិបាល​កម្ពុជា បាន​ឆ្ពោះទៅមុខ​យ៉ាងរឹងមាំ​សំដៅ​ថែ​រក្សាបាន​នូវ​សុខសន្តិភាព ហើយ​សុវត្ថិភាព​ត្រូវបាន​ធានា និង​ជំរុញ​ការលើក​កំពស់​សេដ្ឋកិច្ចជាតិ ដើម្បី​ធ្វើ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដោយ​រក្សាបាន​នូវ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ដើម្បី​ឱ្យ​កម្ពុជា​រ៉ាប់រង​នូវ​ការចំណាយ​សម្រាប់​មន្ត្រីរាជកា​រ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ម្យ៉ាងទៀត នៅក្នុង​ឆ្នាំ​២០១៨ ខាងមុខ នឹង​ពិតជា​មាន​លក្ខណៈ​រឹងមាំ ហើយ​ភាពរឹងមាំ​នេះ ដោយសារ​គ្រប់​ស្ថាប័ន គ្រប់​អង្គការ​ចាត់តាំង​របស់​រដ្ឋ បាន​នាំ​គ្នា​ខិតខំ​បំពេញ​នូវ​បណ្ដា​តួនាទី​ទាំងឡាយណា​ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ឱ្យ ហើយ​សូម​មាន​ការជឿជាក់​រឹងមាំ​ជាមួយ​ការដឹកនាំ​នយោបាយ​របស់​រាជរដ្ឋាភិបាល ដែល​ជា​នយោបាយ​បម្រើឱ្យ​ប្រជាពលរដ្ឋ មិន​អាច​ងាករេ​បាន ហើយ​អ្នក​ណា​ក៏​ដោយ ឱ្យតែ​មាន​ការប៉ះពាល់​ជាមួយនឹង​ផ្លូវ​ច្បាប់ គឺ​យើង​យក​ការអនុវត្ត​ច្បាប់​ជា​គោល ដើម្បី​ធានា​ឱ្យមាន​នីតិរដ្ឋ ។

ចំពោះ​អ្នក​ដែល​មាន​ការប៉ុនប៉ង​ផ្ដូលរំលំ​រាជរដ្ឋាភិបា​ល​ស្រប​ច្បាប់​ដែល​កើតចេញ​ពី​កាបោះឆ្នោត និង​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ គឺ​មិន​អាច​ធ្វើ​ការផ្ដូលរំលំ​តាមរយៈ​ការធ្វើបដិវត្តន៍​ពណ៌ ដែល​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​បានឡើយ​។ នេះ​គឺជា​ការកំណត់​នូវ​ទិសដៅ និង​នយោបាយ​របស់​រាជរដ្ឋាភិបាល ដោយ​មិន​អាច​ឱ្យ​អ្នកណា​មក​លូកដៃ ឬ​កកូរកកាយ​ធ្វើឱ្យ​ខូច​ផលប្រយោជន៍ បំផ្លាញ​សន្ដិភាព ដែល​បាន​ខិតខំ​រក ហើយ​ទំរាំ​បាន​មកដល់​សព្វថ្ងៃនេះ យើង​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន ចាប់តាំងពី​បាតដៃ​ទទេ​រហូត​បច្ចុប្បន្នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×