Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ដឹកទំនិញ​អាមេរិក​ធ្វើដំណើរ​វិលវល់​មួយខែ​ហើយ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ព្រោះតែ​…​សង្គ្រាម​ពាណិជ្ជកម្ម​

spot_img

​នាវា​Peak Pegasus ដែល​ដឹក​សណ្ដែកសៀង​មានតម្លៃ​ជាង​២០​លាន​ដុល្លារ​របស់​អាមេរិក​បាន​ចលនា​គ្មាន​ទី​កំណត់​មួយខែ​ហើយ​លើ​សមុទ្រ​ប៉ាស៊ីហ្វិក​។​នេះ​គឺជា​ជនរងគ្រោះ​និ​មិ​ត្ដ​រូប​មួយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​។​

​នាវា Peak Pegasus វិលវល់​នៅ​តំបន់​សមុទ្រ​ខាងក្រៅ​ប្រទេស​ចិន​មួយខែ​មកហើយ​

​នាវា​ដែល​ផ្ទុក​សណ្ដែកសៀង​អាមេរិក 70.000 តោន​បាន​ប្រឹង​ទៅដល់​កំពង់ផែ ប្រទេស​ចិន​បាន​មុន​ថ្ងៃ​៦​ខែកក្កដា ខណៈពេលដែល​អាមេរិក​បានធ្វើ​ការយក​ពន្ធ​លើ​ទំនិញ​តម្លៃ​៣៤០០០០​លាន​ដុល្លារ​របស់​ចិន ប៉ុន្ដែ​នាវា​នេះ​ពុំបាន​ទៅដល់​មុនពេល​ដែល​ចិន​បានធ្វើការ​វាយបក ក្នុងនោះ​អត្រាពន្ធ​សណ្ដែកសៀង​នាំចូល​ពី​អាមេរិក​២៥​ភាគរយ​។​

​អត្រាពន្ធ​ថ្មី​នេះ​ក្រុមហ៊ុន​នាំចូល​ត្រូវ​បង់ប្រាក់​ពន្ធ​ស្មើនឹង​៦​លាន​ដុល្លារ​ដែលជា​ចំនួន​ប្រាក់​ពន្ធ​ក្រុមហ៊ុន​ម្ចាស់​ទំនិញ​មិនអាច​ធ្វើទៅបាន​។​ដូច្នេះ​ជម្រើស​ចុងក្រោយ នាវា​នះ​តែ​ចលនា​វិលៗ​ក្នុង​តំបន់​សមុទ្រ​ចិន​អស់​ជាង​មួយខែ​កន្លងមកហើយ ព្រោះ​ពួកគេ​ពុំទាន់​រក​ច្រកចេញ​ឃើញ​។​អំឡុង​ពេលនេះ​ក្រុមហ៊ុន​ត្រូវ​សង​ថ្លៃឈ្នួល​នាវា​12.500 USD​ក្នុង​មួយថ្ងៃ ដែល​មកទល់ពេលនេះ​គឺ​បាន​ចំណាយ​អស់​400.000 USD. មកហើយ​។​

​យ៉ាងនេះ​ក្ដី តាម​អ្នកជំនាញ​ការលើកឡើង​ថា ទោះបីជា​ត្រូវ​នៅលើ​សមុទ្រ​ច្រើន​ខែ​ទៀត ក៏​វា​ប្រសើរ​ជាង​បើ​គណនា​តាម​ក្បួន​ហិរញ្ញវត្ថុ​។ អ្នកវិភាគ​បានលើកឡើង​ថា សណ្ដែកសៀង​គឺជា​វត្ថុធាតុដើម​សំខាន់​សម្រាប់​ផលិត​ប្រេងឆា ប្រេងម៉ាស៊ូត​ជីវសាស្ដ្រ កែច្នៃ​អាហារ​ចិញ្ចឹមសត្វ ពិសេស​គឺ​ជ្រូក ដែលជា​ប្រភព​ផ្គត់ផ្គង់​សាច់​សំខាន់បំផុត​នៅ​ចិន​។​ម្យ៉ាងទៀត នៅ​អំឡុង​ខែ​នេះ​ប្រភព​សណ្ដែកសៀង​ដែល​ចិន​ទិញ​ពី​ប្រទេស​ប្រេ​ស៊ី​ល​គឺ​រីងស្ងួត​ហើយ ហើយ​ទោះបី​ជាមុន​នោះ​ក្រុមហ៊ុន​ចិន​បាន​ជំរុញ​ខ្លាំងក្លា​ប្រមូល​ទិញ​សណ្ដែកសៀង​មក​ស្ដុក​ទុក​មុនពេល​គិត​អត្រាពន្ធ​២៥​ភាគរយ​ដើម្បី​តបត​នឹង​អាមេរិក​ក្ដី ក៏​ពុំ​ប្រាកដថា​វា​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​សណ្ដែកសៀង​សម្រាប់​ប្រទេស​នេះដែរ​។​

​លើ​បញ្ហា​សណ្ដែកសៀង​នាំចូល​ពី​អាមេរិក ពុំមែន​មានតែ​ក្រុមហ៊ុន​មួយ​នេះ​ទេ មុន​នោះ​មាន​នាវា​មួយ​ឈ្មោះថា Dalian Star Jennifer បាន​រសាត់អណ្ដែត​លើ​សមុទ្រ​កន្លះ​ខែ​មុន​ដែរ ។​

​នេះ​គឺជា​លទ្ធផល​បឋម ជាក់ស្ដែង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​និង​ចិន​៕

សូយន

spot_img
×