Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទង្វើ​ដ៏​សាហាវ និង​គំនិត​ជ្រុលនិយម​បានសម្លាប់​ក្មេងស្រី​វ័យ ១០ខែ ម្នាក់​ស្លាប់​ នៅ​…​មហាអំណាច​អាមេរិក​!

spot_img

​ប្តី​ប្រពន្ធ​អាមេរិក​១​គូ​នេះ អាច​ត្រូវ​ជាប់គុក​អស់​១​ជីវិត ក្រោយពេល​ពុំ​ស្វះស្វែង​ជួយ​កូនស្រី ថែមទាំង​បង្អត់អាហារ​រហូតដល់​បាក់​កម្លាំង​ស្លាប់ ។​

ប្តី​ប្រពន្ធ​នេះ ប្រហែល​ពុំ​នឹកស្មានថា ការស្លាប់​របស់​កូនស្រី ធ្វើឲ្យ​ពួកគេ​ត្រូវ​ជាប់គុ​កមួយជីវិត​សោះ ។​

Seth Welch និង atiana Fusari សុទ្ធសឹង​មាន​អាយុ ២៧​ឆ្នាំ ហើយ​នៅ​ថ្ងៃទី ៦ ខែ​សីហា កន្លងមក​ទើប​ត្រូវបាន​ចោទប្រកាន់​ទោស​សម្លាប់​ម​នុស្ស និង​ធ្វើបាប​ក្មេង​កម្រិត ១ បន្ទាប់​ពី​កូនស្រី​របស់​ពួកគេ នាង​តូច Mary Anne ត្រូវបាន​រកឃើញ​ថា បាក់​កម្លាំង​ខ្លាំង ហើយ​បាន​ស្លាប់​នៅ​ផ្ទះ​របស់​ជន​ទាំង​២ នា​សង្កាត់ Kent ភាគ​ខាងលិច​រដ្ឋ Michigan ។​

​ពេលឮ​អយ្យការ​ចោទប្រកាន់​ទោស នាង​ជា​ប្រពន្ធ​បាន​ស្រក់​ទឹកភ្នែក ខណៈ​បុរស​ជា​ប្តី​ចំ​ហមាត់​ធ្លុង ។​

​តាម Metro ដកស្រង់​បទចោទប្រកាន់​ថា ៖ “​នាង Taiana Fusari បាន​សារភាព​ពេល​សួរ​ចម្លើយ​ថា មូលហេតុ​ដែល​ប្តី​ប្រពន្ធ​ពួកគេ ពុំ​ស្វែងរក​ជំនួយ​ពី​ផ្នែក​សុខាភិបាល ព្រោះ​ខ្លាច​កូនស្រី​ត្រូវ​បុគ្គលិក​សេវា​ការពារ​ក្មេងៗ​នាំយកទៅ ហើយ​ក្រៅពី​លើកឡើង​នូវ​មូលហេតុ “​សាសនា​” ផ្សេង​ទៀត​នោះ គឺ​ពួកគេ​ពុំ​មាន​ជំនឿ​លើ​គុណភាព​សេវា​សុខាភិបាល ប្រចាំ​តំបន់​នោះ​” ។​

​ក្មេងស្រី​ស្គមស្គាំង មុនពេល​… លាចាក​លោក ។​

​រហូត​ដល់​ថ្ងៃ​ទី ២ ខែ​សីហា ទើប​ពួកគេ​ទូរស័ព្ទ​ទៅកាន់​សមត្ថកិច្ច ហើយ​ពេល​សមត្ថកិច្ច​ទៅ​ដល់​ឃើញ​ក្មេងស្រី​ស្ថិតក្នុង​សភាព​ស្គមកំព្រឹង និង​ស្លាប់បាត់​ទៅ​ហើយ ។ ក្រោយ​ការធ្វើ​កោសល្យវិច្ច័យ​ដឹងថា នាង​ស្លាប់​ព្រោះ​…​អត់ឃ្លាន ។​

​មុន​ហោះ​លើ​គណនី Face book របស់​បុរស​ជា​ប្តី​គេ​ឃើញ​មាន​បង្ហោះ​ផ្សាយ​វីដេអូ​ជាច្រើន​ថា ខ្លួន​គេ​ពុំ​មាន​ជំនឿ​លើ​វេជ្ជបណ្ឌិត​ទេ ។​

​សវន​ការ និង​បើក​នៅ​ថ្ងៃទី ២០ ខែ​សីហា សង្ឃឹមថា ប្តី​ប្រពន្ធ​សា​វ​២​រូបនេះ នឹង​បញ្ចប់​ជីវិត​ក្នុង​ពន្ធនាគារ ៕ ចន្ទ្រា​

spot_img
×