Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​សំបុក ចាប់​មនុស្ស​៥​នាក់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ លោក​ឧត្តមសេនីយ៍​ទោជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានអោយដឹងថា កាលពី​ម៉ោង ១​កន្លះ​យប់​រំលង​អាធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿន​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ សហការ​ជាមួយ កម្លាំង​អធិកា​រដ្នា​ន​នគរបាល​ក្រុងព្រះសីហនុ បាន​ចុះ​បង្ក្រាប​ករណី​គ្រឿន​ញៀន​១​ករណី ស្ថិតនៅ​ក្រុម​៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន បាន​ជនសង្ស័យ​ចំនួន​៥​នាក់​រួមមាន​៖
១ ឈ្មោះ កែវ ឧស្សាហ៍ ហៅ ខ្ង៉​ន អាយុ ៣២​ឆ្នាំ​ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។​
២. ឈ្មោះ ប្រាក់ ចាន់​វាសនា ហៅ បូ អាយុ ៣៣​ឆ្នាំ ភេទ​ប្រុស ខ្មែរ មុខរបរ មិន​ពិតប្រាកដ​។​
៣. ឈ្មោះ ខា សុ​ណ្ណា ហៅ ជ​ង អាយុ ២៩​ឆ្នាំ​ភេទ​ប្រុស ខ្មែរ មុខរបរ ធ្វើការ​ហាង​ចិន​។​
៤.​ឈ្មោះ សុខ ដា​រ៉ា ហៅ ទី អាយុ ២៤​ឆ្នាំ ភេទ​ប្រុស ខ្មែរ ធ្វើការ​កា​សុីណូ​។​
៥.​ឈ្មោះ ផែន សុភា អាយុ​២៧​ឆ្នាំ ភេទ​ប្រុស ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​។ សមត្ថកិច្ច ឲ្យដឹងថា ដកហូត​វត្ថុតាង​ពី​ជនសង្ស័យ​រួមមាន​៖ ម្សៅ​ក្រោម​ពណ៌​សរ​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ៩ កញ្ចប់ (៨.​តូច​.១​ធំ​. ) ទូ​ស័ព្ទ ១ គ្រឿង ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត​៕ ដោយ ៖ ដែនសីមា

spot_img
×