Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបម្រើចិន​ម្នាក់ កំពុង​ដើរ​កាន់​ឆ្នាំង​ទឹក​ស៊ុប​ក្តៅៗ ស្រាប់តែ​រអិល​ជើង ធ្វើឲ្យ​កំពប់ទឹក​ស៊ុប​លើ ក្មេងប្រុស​ម្នាក់​

spot_img

​អ្នក​បម្រើក្នុង​ភោជនី​ដ្ឋា​ន​មួយ​ក្នុង​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​ក្មេងប្រុស​ម្នាក់​រង​ការ​រលាក​យ៉ាងខ្លាំង នៅពេល​ដែល​គាត់​កំពុង​ដើរ​កាន់​ឆ្នាំ​ង​ទឹកស៊ុប​ក្តៅៗ ហើយ​បាន​រអិល​ជើង ធ្វើឲ្យ​ទឹក​ស៊ុប​យ៉ាងច្រើន ជះ​ទៅលើ​ក្មេង​ប្រុស​នោះ​។​

​បើ​តាម​វីដេអូ​ថត​ដោយ​កាមេរ៉ា សុវត្ថិភាព​បាន​បង្ហាញ​ថា ក្មេងប្រុស​តូច​ម្នាក់ ​កំពុង​អង្គុយ​កាន់​​ទូរស័ព្ទ​ដៃ​នៅ​នឹង​តុ ជាមួយ​នឹង​ឪពុកម្តាយ​គេ ខណៈ​ដែល​ពួកគេ​កំពុង​រងចាំ​ស៊ុប​។​

​មួយសន្ទុះ​ក្រោយមក អ្នកបម្រើបាន​មកដល់ ដោយ​មាន​កាន់​ទឹក​ស៊ុប​មួយ​ឆ្នាំង​យ៉ាង​ក្តៅ ប៉ុន្តែ​អ្នក​បម្រើ​នោះ​មិន​មាន​ការ​ប្រយ័ត្ន ក៏​បាន​រអិល​ជើង នឹង​ធ្លាក់​ឆ្នាំង​ស៊ុប​លើ​តុ ហើយ​ទឹក​ស៊ុប​មួយផ្នែកធំ បាន​ជះ​ទៅ​លើ​ក្មេងប្រុស​នោះ​។​

​ពេល​ឃើញបែបនេះ​ភ្លាម ស្ត្រី​ជា​ម្តាយ​ក៏​បាន​ចាប់​កូន​របស់​គាត់​យ៉ាង​លឿន​ចេញពី​តុ ហើយ​បុរស​ជា​ប្តី​បាន​មក​ពិនិត្យ​មើលកូ​ន​យ៉ាង​លឿន​។​

​សង្ឃឹមថា វីដេអូ​នេះ​ផ្តល់​មេរៀន​ដល់​អ្នក​បម្រើការ​ក្នុង​ភោជនី​ដ្ឋា​ន​គ្រប់រូប ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ ​ពិសេស​ពេល​កំពុង​កាន់​របស់​ក្តៅៗ​៕ សុភ័ក្ត្រ

​ប្រភព​៖ Good Times

spot_img
×