Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ចំណាស់​ភ្ញាក់ឡើង​ដើរចូល​ចង្ក្រាន​កម្តៅសម្ល ស្ទើរ​ជាន់​ក្រពើ ខ​ល​ហៅ​ក្រុម​សង្គ្រោះ​គ្មាន​ជំនាញ​មក​ចាប់​ទាំង​ព្រលឹងចុងសក់ (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ដែល​សត្វ​ក្រពើ​១​ក្បាល​ត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ​របស់​និវត្តជន​ម្នាក់ ហើយ​វា​សូម្បី​ចង់វាយ​ប្រហារ​លើ​ប៉ូលីស​ទៀតផង ។​

​សត្វ​ក្រពើ​ប្រវែង ២ ម៉ែត្រ នេះ​ត្រូវបាន​រកឃើញ​ដោយ​ស្ត្រី​ឈ្មោះ Naang Thongcharoen អាយុ ៧៣ ឆ្នាំ ដែល​បាន​ដើរ​ឆ្លងកាត់​សួន​របស់គាត់ នៅវេលា​ម៉ោង ៣ និង ៣០ នាទី​ព្រឹក នៅក្នុង Uthai Thani ប្រទេស​ថៃ ។​

​លោកយាយ Naang បាន​ហៅ​ទូរស័ព្ទ​ដែល​បាន​មកដល់​ជាមួយ​ក្រុម​សង្គ្រោះ​ជាច្រើន​នាក់ ចូល​ក្នុងផ្ទះ​របស់គាត់ ដើម្បី​ចាប់​វា ។ ទោះយ៉ាងណា ភ្ញាក់​ងារ​ប៉ូលីស​ក្នុង​តំបន់​ដែល​ពុំ​ធ្លាប់​ទទួល​ការហ្វឹកហាត់​ចាប់​ក្រពើ និង​រួមទាំង​ក្រុមការងារ​សង្គ្រោះ ដែល​ត្រូវបាន​បញ្ជូនមក បាន​រត់​យក​ប្រាស​អាយុ​រៀងៗ​ខ្លួន បន្ទាប់ពី​វាយប្រហារ​តប​នឹង​ការចាប់​របស់​ពួកគេ ។​

​ដោយសារតែ​គ្មាន​ជំនាញ​ចាប់​ក្រពើ បុរស​ទាំង​នោះបាន​ប្រើ​ក្រណាត់ បោះ​គ្រប​លើ​ភ្នែក​របស់​វា មុនពេល​ចាប់​លើក​វា​ចូល​ទ្រុង​រថយន្ត ។ ប៉ុន្តែ កិច្ច​ខំប្រឹងប្រែង​ទាំង​ខ្លាចរអា​របស់​ពួកគេ ពុំ​ទទួលជោគជ័យ​ដោយ​ងាយស្រួល​នោះទេ ព្រោះតែ​សត្វ​ក្រពើ​នេះ​នៅមាន​កម្លាំង​ខ្លាំងក្លា បាន​លោត​ចេញ​ពីលើ​រថយន្ត​ចូលក្នុង​ផ្ទះ​វិញ ដែល​ធ្វើ​ឲ្យ​ពួកគេ​ព្យាយាម​ចាប់​វា​ទាំង​ព្រលឹងចុងសក់ ។​

​ទោះយ៉ាងណា នៅ​ទីបំផុត មន្ត្រី​ប៉ូលីស​បាន​ចាប់ចង​វា​បានសម្រេច បន្ទាប់ពី​ប្រើពេល ៣ ម៉ោង ដើម្បី​លើកឡើង​រថយន្ត​ជាថ្មី ។​

​លោកយាយ Naang និយាយថា​៖ «​ខ្ញុំ​ភ្ញាក់​ពី​ដំណេក និង​បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ ដើម្បី​កម្តៅ​អាហារ ។ ឆ្កែ​របស់ខ្ញុំ​បាន​ព្រួស​យ៉ាងខ្លាំង​នៅខាងមុខ ហើយ​ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ឃើញ​អ្វីមួយ​កំពុង​លូន​នៅក្នុង​ទី​ងងឹត​» ។​

«​ខ្ញុំ​បាន​ប្រើ​ពិល​មើល​វា និង​ស្លុតរន្ធត់​យ៉ាងខ្លាំង នៅពេល​ខ្ញុំ​បានឃើញ​វា​ជា​សត្វ​ក្រពើ ។ ខ្ញុំ​ពិតជា​ភ័យខ្លាច​ណាស់ ដែល​វា​បានមក​ចូល​នៅក្នុង​ផ្ទះ​ខ្ញុំ​បែបនេះ ។ ឃើញបែបនេះ ខ្ញុំ​ក៏បាន​ចាក់សោរ​ទ្វារ សម្ងំ​នៅ​ខាងក្នុង​ផ្ទះ​ជាមួយ​ឆ្កែ​របស់ខ្ញុំ និង​បន្ទាប់មក​ទូរស័ព្ទ​ហៅ​ប៉ូលីស​តែម្តង​» ។​

​មន្ត្រី​ឈ្មោះ Somchai Thongsri មកពី​ប៉ុស្តិ៍ប៉ូលីស Nong Chang និយាយថា​៖ «​យើង​បាន​ត្រួតពិនិត្យ​គ្រប់​ទីកន្លែង និង​គ្មាន​នរណាម្នាក់​ដឹងថា​សត្វ​ក្រពើ​នេះ​មកពី​ទីកន្លែង​ណា​នោះទេ ។ យើង​បាន​លែង​វា​ចូលទៅក្នុង​ប្រឡាយ​មួយ មាន​ចម្ងាយ​ពី​ទីនេះ​ប្រហែល ១០ គីឡូម៉ែត្រ​» ។​

«​យើង​គិតថា សត្វ​ក្រពើ​នេះ​បាន​លូន​ចូល​ផ្ទះ​លោកយាយ​ខាងលើនេះ ខណៈ​វា​កំពុង​ស្វែងរក​ចំណី​» ៕ ឧ​ត្ត​ម (pattayaone.news)​

spot_img
×