Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ណែនាំ​អោយ​ប្រធាន​ផ្សារ​ទួល​ទំពូង​និង​អភិបាល​ខណ្ឌ​ចំការមន​រៀបចំ សណ្តាប់ធ្នាប់​ទាំង​ក្នុង​និង​ក្រៅ​ផ្សារ​

spot_img

​ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង​បាន​ធ្វើ​ការណែនាំ​អោយ​ប្រធាន​ផ្សារ​ទួល​ទំពូង​និង​អភិបាល​ខណ្ឌ​ចំការមន ធ្វើ​ការរៀបចំ សណ្តាប់ធ្នាប់ ទាំង​ក្នុង​និង​ក្រៅ​ផ្សារ​ទួល​ទំពូង​អោយបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត ខណៈ​ដែល​ផ្សារ​មួយ​នេះ​ឃើញថា មាន​សណ្តាប់ធ្នាប់​ប្រសើរឡើង​មួយ​កំរិត​ហើយ​នោះ​។​

ការណែនាំ​បែប​នេះ​របស់​លោក​ឃួង ស្រេង​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១០ សីហា ២០១៨ ខណៈ​ដែល​លោក​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​និង​អភិបាល​ខណ្ឌ​ចំការមន​ចុះ សួរ​សុខ​ទុក្ខអាជីវករ​និង​ពិនិត្យមើល​សណ្តាប់ធ្នាប់​និង​របៀប​នៅក្នុង​ផ្សារ​ខាងលើនេះ អោយ​កាន់តែ​ល្អប្រសើ​ឡើង​។​

ក្នុងឱកាស​នៃ​ការចុះ​មើល​ស្ថានភាព​ជាក់ស្តែង​នៅក្នុង​និង​ក្រៅ​ផ្សារ លោក ឃួ​ង ស្រេង​បាន​បញ្ជា​អោយ​លោក​ចំរើន សុខ​លីម ប្រធាន​ផ្សារ​ទួល​ទំពូង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ខាងក្នុង​ផ្សារ​អោយ​បានល្អ ពោល​គឺ​ត្រូវ​បើកផ្លូវ​អោយ​បាន​ធំ​ទូលាយ​។​

ដោយឡែក​នៅ​ខាងក្រៅ​បរិវេណផ្សារ​វិញ​ លោក ឃួ​ង ស្រេង​ក៏បាន​ជំរុញអោយ​លោក​ព្រំ សំខាន់​អភិបាល​ខណ្ឌ​ចំការមន​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​មុខ​ផ្ទះ​ជុំវិញ​ផ្សារ ពិសេស​គឺ​ការ​ជម្រុញ​អោយ​កាត់​ទំលាក់​ខ្សែភ្លើង ខ្សែកាប ដែល​មាន​ភាព​រញ៉េរញ៉ៃ នៅ​តាម​បង្គោល​ភ្លើង​ចេញ ដើម្បី​អោយ​នៅ​បរិវេណជុំវិញ​ផ្សារ​មាន​សោភ័ណ ភាព​និង​សណ្តាប់ធ្នាប់​កាន់តែ​ប្រសើរ​។​

លោក​ចំរើន សុខ​លីម បានអោយ​ដឹង​ផង​ដែរ​ថា ផ្សារ​ទួល​ទំពូង​មាន​តូប​លក់ដូរ​ចំនួន​១៣៧៤​តូប ហើយ​តូប​លក់ដូរ​ភាគច្រើន គឺ​លក់​វត្ថុ​អនុស្សាវរីយ​ដែល​មាន​រចនាបថ​ខ្មែរ​បុរាណ លក់​គ្រឿងបន្លាស់​ម៉ូតូ រួម​និង​តូប​លក់​ខោអាវ​មួយចំនួន​ផង​ដែរ​។ ចំពោះ​បញ្ហា​សណ្តាប់​ធ្នាប់​ប​របៀបរៀបរយ​នៅក្នុង​និង​ក្រៅ​ផ្សារ គណៈកម្មការ​ផ្សារ​បាន​រៀបចំ​បាន​ល្អ​មួយ​កំរិត​ហើយ ក្នុងនោះ ក្នុង​មួយ​សប្តាហ៍​យើង​ក៏​បាន​បាញ់​ទឹក​លាង​ផ្សារ​ចំនួន​២​ដង​ជាប្រចាំ​ផងដែរ​៕ ដោយ ​៖ ​កូឡាប​

spot_img
×