Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូស្នេហ៍​ចម្លែក ៖ ជ្រើសរើស​រក​អ្នក​ថត​ទិដ្ឋភាព​ផ្សំ​ដំណេក​គ្រា​… ដំបូង​

spot_img

​គូស្នេហ៍​១​គូ នៅ​អង់គ្លេស​បាន​បង្ក​ភាព​រំជើបរំជួល​លើ​បណ្តាញ​សង្គម ខណៈពេល​បង្ហោះ​ផ្សាយ​បំណង​ជ្រើសរើស​អ្នក​ថត​អាជីព​ដើម្បី​ថត​យក​ទិដ្ឋភាព​គ្រា​រួម​រ័ក្ស​ពេល​ផ្សំ​ដំណេក​ដំបូង​របស់​ពួកគេ​… ។​

​គូស្នេហ៍​ដែល​មិន​បញ្ចេញ​ឈ្មោះ​នោះ មាន​គម្រោង​នឹង​រៀបការ​នៅ​ខែ​កញ្ញា​ខាង​មុខ ហើយ​បច្ចុប្បន្ន​នៅ​ពុំទាន់​មាន​ផែនការ​ជាក់លាក់​សម្រាប់​អាពាហ៍ពិពាហ៍​នោះទេ ។ យ៉ាងណា​ពួកគេ​បានចាប់ផ្តើម​ស្វែងរក​អ្នក​ថត​វីដេអូ​អាជីព ដើម្បី​ផ្តិត​យក​… គ្រា​ដំបូង​របស់​ពួកគេ​មុន​ឲ្យ​ហើយ ។​

​រូបភាព​និមិត្តរូប​ក្នុង​ការផ្សាយ​រក​អ្នក​ថត​វីដេអូ​អាជីព ដើម្បី​… ។​

​ក្នុង​អត្ថបទ​ផ្សាយ​រក​អ្នក​ថត​វីដេអូ​អាជីព លើ​គេហទំព័រ​ស្វែងរក​ការងារ​ធ្វើ​នៅ​អង់គ្លេស អនាគត​កូនក្រមុំ បាន​សម្រេចចិត្ត​ចំណាយ​ជិត ៣.៧០០ USD សម្រាប់​អ្នក​ថត​វីដេអូ​អាជីព​ម្នាក់​ធ្វើការ​ពី​ម៉ោង 1h-3h ព្រឹក​នា​រាត្រី​ផ្សំ​ដំណេក​របស់​នាង ដើម្បី​ថត​ទុក​ទិដ្ឋភាព​គ្រា​… រួម​រ័ក្ស ។​

​អត្ថបទ​ផ្សព្វផ្សាយ​រក​អ្នក​ថត​វីដេអូ​អាជីព​នេះ​សរសេរថា ៖ “​ទាំង​ខ្ញុំ​និង​អនាគត​ស្វាមី​សុទ្ធសឹង​ដឹង​និង​ជឿថា អាពាហ៍ពិពាហ៍​មិន​ត្រឹម​កំហិត​ឲ្យតែ​ពេល​ថ្ងៃ​ទេ ព្រោះ​យប់​ផ្សំ​ដំណេក​ក៏​ជា​រឿង​មួយ​ពិត​សំខាន់​ណាស់​!” ។ ខ្ញុំ​ចង់​រក​អ្នក​ថត​វីដេអូ​អាជីព ដើម្បី​ថត​ទុក ខណៈ​ពេល​នៃ “​រាត្រី​ផ្សំ​ដំណេក​” របស់​ពួក​ខ្ញុំ ។​

​យ៉ាងនេះ​ក្តី​អ្នក​ទាំង​២ ប្រាប់ថា ពុំ​ទាន់​រក​បាន​អ្នក​ថត​វីដេអូ​ដែល​មាន​លក្ខណៈ​ឆ្លើយតប​នឹង​តម្រូវការ​ពួកគេ​ទេ ព្រោះ​តាម​នាង​ដោយសារ​ពួកគេ​ពុំ​មាន​អារម្មណ៍ “​ធូរស្រាល​” ពេល​ត្រូវ​ប្រតិបត្តិការ​អាជីព​ក្នុង​ពេលវេលា​ដ៏ “​រំ​ញោច​” នា​រាត្រី​ដំបូង​របស់​…​អ្នក​ដទៃ​នោះ ៕ ចន្ទ្រា​

spot_img
×