Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដល់ក​! ខណៈពេល​ប៉ូលីស​ត្រូវ «​សន្លប់​ធំ​» បន្ទាប់​រង​១​ជើង​ចំ​…​ពង ពី​ជនល្មើស​ផ្ទុះ​កំហឹង​ការ​ចាប់ចង (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ល្អ​សើច​វិញ​ម្តង ដែល​ប៉ូលីស​ម្នាក់​ត្រូវ «​សន្លប់​» ស្តូកស្តឹង​មួយសន្ទុះ​ធំ បន្ទាប់ពី​រង​ការវាយប្រហារមួយ​ជើង​​យ៉ាងដំណំ ពីសំណាក់​​បុរស​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន ។​

​តាមរយៈ​វីដេអូ​បង្ហោះ​ដោយ Liveleak បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ជនល្មើស​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលីស​២​នាក់ ស្ថិត​តំបន់​មួយ​នៅក្នុង​ប្រទេស​ចិន ។ ប៉ុន្តែ ពិតជា​គួរ​ឲ្យ​សំណើច​យ៉ាងខ្លាំង ព្រោះ​ខណៈពេល​កំពុង​ព្យាយាម​ដាក់​ខ្នោះ​នៅ​នឹង​បង្គោល​ភ្លើង​មួយ ស្រាប់តែ​បុរស​នេះ​លើកជើង​ធាក់​ទៅលើ​ប៉ូលីស​ម្នាក់​១​ជើង​ចំ​…​ពង បណ្តាល​ឲ្យ​ចុក​ឆ្អល់​ដួល​គ្រឹប​ទៅនឹង​ដី​សន្លប់​ធំ​តែម្តង ។​

​ប៉ូលីស​រងគ្រោះ​ត្រូវបាន​ដឹងថា បាន​សន្លប់​មួយសន្ទុះ​ធំ ខណៈ​ជនសង្ស័យ​រូបនោះ ត្រូវបាន​គ្រប់គ្រង​ចាប់​ផ្តួល​ទៅនឹង​ដី​ដោយ​ប៉ូលីស​ម្នាក់ និង​បុរស​ស៊ីវិល​ម្នាក់​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិ​ការខ្លួន​នេះ ។

​ទោះយ៉ាងណា ទាក់ទង​នឹង​ការចាប់ខ្លួន​បុរស​រូបនេះ ពុំ​ត្រូវបាន​គេ​បញ្ចេញ​ឲ្យ​ដឹង​ពី​មូលហេតុ​នោះទេ ៕ ឧ​ត្ត​ម​

spot_img
×