Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១១ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ទទួលបាន​ព័ត៌មាន​រីកចម្រើន ។ លុយកាក់ មិន​ស្ថិរភាព គួរ​ចេះ​កាត់បន្ថយ​ចំណូលចិត្ត​ទិញ​របស់ ។ មនោសញ្ចេតនា ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​អាក្រក់​ដល់​មនោសញ្ចេតនា​អ្នក និង​គូស្នេហ៍ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​កើត​បញ្ហា​គួរឲ្យ​បារម្ភ ។ លុយកាក់ ប្រយ័ត្ន​ក្នុង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្រែង​មាន​ការ​គៃបន្លំ​នាំ​ឲ្យ​ខាតបង់​ធំ ។ មនោសញ្ចេតនា មិនល្អ អាចមាន “​ជន​ទី​៣” ចូល​មក​ជ្រៀតជ្រែក​។​

​ឆ្នាំ​ខាល ៖ ការងារ ជួប​សំណាងល្អ​ច្រើន​ក្នុង​ការងារ ។ លុយកាក់ ចម្រុងចម្រើន​ធូរធារ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​ថោះ ៖ ការងារ មិន​ត្រូវ​ជ្រៀតជ្រែក​ចូល​ជ្រៅ​ក្នុង​រឿង​អ្នក​ដទៃ ។ លុយកាក់ គួរ​ម្ចាស់​ការស្វែងរក​ឱកាស​វិនិយោគ​នឹង​ទទួល​បាន​កម្រៃ​ធំ ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ ។​

​ឆ្នាំ​រោង ៖ ការងារ ផ្លូវ​ចិត្ត​មិន​រីករាយ​ឥទ្ធិពល​មិន​ល្អ​ដល់​ទិន្នផល​ការងារ ។ លុយកាក់ ត្រូវ​ចំណាយ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រីកចម្រើន ត្រូវបាន​គ្រប់គ្នា​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ មិនល្អ ជា​ថ្ងៃ​មិន​ប្រកប​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា កើត​មាន​រឿង​ព្រួយ​ចិត្តច្រើន ។​

​ឆ្នាំ​មមី ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ដំណើរការ​ដោយ​ជោគជ័យ ។ លុយកាក់ ស្ថិរភាព តែ​ថ្ងៃ​នេះ​មិន​ត្រូវ​បោះទុន​រកស៊ី​ធំ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​ធ្វើឲ្យ​គូស្នេ​ហ៍អាក់​អន់ចិត្ត ។​

​ឆ្នាំ​មមែ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា រាល់​ឧបសគ្គ​ការលំបាក​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ការវិនិយោគ​អំណោយផល​ល្អ ទទួលបាន​ផល​ចំណេញ​យ៉ាង​ក្រាស់ក្រែល ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​វក ៖ ការងារ មិនបាន​ល្អ មាន​អ្នក​លួច​ឈ្នានីស​ពីក្រោយ​ខ្នង ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មិន​ត្រូវ​លោភលន់​ហួស​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា គួរ​សមកម្ម ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ ជួប​បញ្ហា​ប្រឈម​មួយចំនួន ត្រូវ​នឹងនរ ដោះស្រាយ​។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា ងាយ​មាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំចរ ៖ កា​ងារ កុំឲ្យ​រឿង​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​កាក់កប​សម្រាប់​ការរក​ប្រាក់ចំណេញ ។ មនោសញ្ចេតនា គួរ​គោរព​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន​ឲ្យ​គង់វង្ស ។​

​ឆ្នាំ​កុរ ៖ ការងារ មាន​រឿង​កើត​ឡើង​ច្រើន​មក​បំផ្លាញ​ផែនការ​ការងារ​របស់​អ្នក ។ លុយកាក់ ល្អប្រសើរ ចំណូល​កើនឡើង ។ មនោសញ្ចេតនា ងាយ​កើត​ការខ្វែងគំនិត​គ្នា​ជាមួយ​គូស្នេហ៍ ៕​

spot_img
×