Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ផ្អាក​ទទួល​ក្រុម​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន​

spot_img

​ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១០​ខែសីហា ឱ្យដឹងថា ទីភ្នាក់ងារ​ទេសចរណ៍ INDPRK របស់ កូរ៉េខាងជើង​ដែលមាន​ស្នាក់ការ​នៅ​ចិន បាន​ផ្អាក​រាល់​កញ្ចប់​ទេសចរណ៍​តាម​ក្រុម​មកកាន់​កូរ៉េខាងជើង​ក្នុង​រយៈពេល​មួយខែ ចាប់ផ្ដើម​ពី​សប្ដាហ៍​នេះ​ទៅ ។​

ពលរដ្ឋ​កូរ៉េខាងជើង​នាំគ្នា​ទៅ​គោរព​រូបសំណាក​អតីត​មេដឹកនាំ​Kim Il-Sung និង Kim Jong-Il

​តាម​សេចក្ដីប្រកាស​របស់​ទីភ្នាក់ងារ​ទេសចរណ៍​នេះ​គេ​នឹង​ផ្អាក​បណ្ដា Tours ទេសចរណ៍​មកកាន់​ប្រទេស​នេះ​ពីថ្ងៃ​ទី​១១​សីហា ដល់​ថ្ងៃទី​៥​កញ្ញា ដោយ​លើក​មូល​ហេតុថា បណ្ដា​សណ្ឋាគារ​នៅ​ព្យុងយ៉ាង​ត្រូវធ្វើ​ការជួសជុល​ក្នុង​រយៈពេល​២០​ថ្ងៃ​។​

​ប៉ុន្ដែ​តាម​មជ្ឈដ្ឋាន​អ្នកសង្កេតការណ៍​វិញ​លើកឡើងថា នេះ​គឺជា​មូលហេតុ​ត្រូវបាន​លើកឡើង​យក​លេស​ប៉ុណ្ណោះ ព្រោះ​ក្នុងអំឡុង​ពេលនេះ​នឹងមាន​ដំណើរ​ទស្ស​សន​កិច្ច​របស់​ប្រធាន​រដ្ឋ​ចិន Xi Jinping មកកាន់​ក្រុង​ព្យុងយ៉ាង​។​

​មិន​ខុសប្លែក​ពី​លើក​មុនៗ​ទេ កូរ៉េខាងជើង​តែង​ធ្វើការ​កំហិត​ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូលមក​កាន់​ប្រទេស​ខ្លួន​រៀងរាល់​ពេល ដែល​គេ​ត្រូវ​រៀបចំ​បណ្ដា​ព្រឹ​ត្ដិ​ការណ៍​សំខាន់ៗ​។ ទន្ទឹមនឹង​មូលហេតុ​ខាងលើ ក្រុមអ្នកវិភាគ​និយាយ​បន្ថែមថា ក្រុង​ព្យុងយ៉ាង​កំពុង​ត្រៀម​រៀបចំ​ទិវា​អនុស្សាវរីយ៍​គម្រប់​៧០​ឆ្នាំ​ថ្ងៃ​បង្កើត​ប្រទេស​នេះ​៩​ខែកញ្ញា ៕

សូយន

spot_img
×