Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តួកុន​ថៃ​ត្រូវបាន​ចាប់ខ្លួន​ពេល​កំពុង​ថត​ភាពយន្ដ ហើយ​ថែមទាំង​ចំ​ថ្ងៃ​ខួបកំណើត​

spot_img

​ប្រព័ន្ធ​ព័ត៌មាន​ថៃ​ឱ្យដឹងថា តារា​សម្ដែង​ស្រស់​សង្ហា Chirachpisis Charawichit ឬ​ហៅថា Boom បាន​ត្រូវ​ចាប់​ខ្លូន​ជាបន្ទាន់ នា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​នៅ​ក្រុង​បាងកក​ពេលដែល​គាត់​កំពង​ថត​ខ្សែភាពយន្ដ​ទូរទស្សន៍​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​។​

​ប៉ូលិស​ឱ្យដឹងថា តារា​សម្ដែង​រូបនេះ​ត្រូវ​ចាប់ខ្លួន​ព្រោះ​ទាក់ទិន​ដល់​ការលាង​លុយកខ្វក់​និង​បោក​បញ្ឆោត​វិនិយោគទុន​បរទេស ព្រមទាំង​បាន​កេង​ប្រ​វញ្ច​យកលុយ​ដល់​ទៅ​៨០០​លាន​បាត​។​

​រូប​តារា​សម្ដែង​ដែល​ត្រូវ​ចាប់ខ្លួន​បន្ទាន់ពេល​កំពុង​ថត​ខ្សែភាពយន្ដ​

 

​បច្ចុប្បន្ននេះ​តារា​សម្ដែង​ខាងលើ​នៅ​បន្ដ​ធ្វើការ​ប្រកែក​និង​បដិសេធចោល​ទាំងស្រុង​រាល់​ការចោទប្រកាន់​។​លោក​អះអាងថា ខ្លួន​ពុំមាន​ការពាក់ព័ន្ធ ហើយ​បណ្ដា​គណនី​នៅ​ធនាគារ​ដែល​ខ្លួន​ឈរឈ្មោះ​នោះ​គឺ​ត្រូវ​បានឱ្យ​បងប្រុស​ចាត់ចែង​ប្រើប្រាស់​។​

​ប៉ុន្ដែ​ពេលនេះ​បងប្រុស​របស់​Boom បាន​រត់គេច​ចេញទៅ​បរទេស ហើយ​ពុំ​អាចទាក់ទង​បាន​។​បងស្រី​របស់​Boom ក៏បាន​ទាក់ទង​ជាមួយ​បងប្រុស​ដើម្បី​អំពាវនាវ​ឱ្យចូល​ខ្លួន​មក​សារភាព​។​

​ឧត្ដមសេនីយ៍ត្រី Maitree Chimachart ឱ្យដឹងថា ប៉ូលិស​បាន​ចាប់ខ្លួន​តារា​សម្ដែង​កើត​ឆ្នាំ​១៩៩១​នេះ​រួមជាមួយ​អ្នកសមគំនិត​២​នាក់​ទៀត​។​អ្នក​នោះឯង​បាន​ទម្លាយ​ថា ក្រុម​មុខសញ្ញា​បានធ្វើការ​ឆបោក​តាមរយៈ​ប្រព័ន្ធ bitcoin ។​

​នៅពេល​បង្ហាញមុខ​ថ្មី​បំផុត​កាលពី​ថ្ងៃទី​១០​សីហា​នេះ តារា​សម្ដែង​ខាងលើ​បាន​ឱន​មុខជ្រុប ហើយ​បដិសេធ​ពុំ​ឆ្លើយ​ប​នឹង​សំណួរ​ទាំងអស់​។​

​Chirachpisis Charawichit (Boom) មាន​រូបរាង​ស្រស់​សង្ហា​និង​ទេព​កោសល​សម្ដែង​

Charawichit (​បង​) កើត​នៅ​ថ្ងៃ​៨​សីហា​១៩៩១ ក្រុង​បាងកក គឺជា​តារា​សម្ដែង​ភាពយន្ដ​ទូរទស្សន៍​កំពុង​ល្បីល្បាញ​ម្នាក់​។​មុន​នោះ​លោក​បាន​សម្ដែង​ក្នុង Show ផ្សាយពាណិជ្ជកម្ម​និង​ធ្វើជា​តារា​បង្ហាញ​ម៉ូត​។​

​លោក​ធ្លាប់​សម្ដែង​ក្នុង​បណ្ដា​ភាពយន្ដ ដូចជា Bad Romance The Series, My Dream The Series, War Off High School… ៕

សូយន

spot_img
×