Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​ផ្ដល់ជំនួយ​ឱ្យ​ឥណ្ឌូណេស៊ី 500.000 USDដើម្បី​ស្ដារ​ផលវិបាក​ក្រោយ​រញ្ជួយ​ដី​

spot_img

​នៅ​ថ្ងៃទី​១០ ខែសីហា កូរ៉េខាងត្បូង​ប្រកា​សនឹង​ផ្ដល់ជំនួយ​មនុស្សធម៌​500.000 USD ដើម្បី​ជួយ​ឥណ្ឌូណេស៊ី​ស្ដារ​ផលវិបាក​ក្រោយ​គ្រោះ​រញ្ជួយ​ដី​ដែល​ធ្វើឱ្យ​មនុស្ស​ប្រមាណ​៣៥០​នាក់​ស្លាប់​និង​រាប់ម៉ឺន​នាក់​បាត់បង់​ផ្ទះសម្បែង​។​

ពលទាហាន​ឥណ្ឌូណេស៊ី​កំពុង​ជម្លៀស​ពលរដ្ឋ​លើ​កោះ​Lombok

​ក្រសួងការបរទេស​កូរ៉េខាងត្បូង​ប្រកាសថា​នឹង​បញ្ជូន​ខ្ទង់​ប្រាក់​ជំនួយ​ខាងលើ​តាមរយៈ​កាកបាទក្រហម​ទន្ទឹម​នោះ​ក៏​សង្កត់ធ្ងន់ថា ប្រទេស​ឥណ្ឌូណេស៊ី​គឺជា​ដៃគូ​សំខាន់​ក្នុង​គោលនយោបាយ​ឆ្ពោះទៅ​ទិស​ខាងត្បូង​ថ្មី​របស់​កូរ៉េខាងត្បូង​។​

​យ៉ាងនេះ​ក្ដី ក៏​ក្រសួង​ខាងលើ​បានធ្វើការ​ទូន្មាន​ដល់​ពលរដ្ឋ​ខ្លួន​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ដំណើរ​ទេសចរណ៍​ទៅកាន់​តំបន់​នោះ ៕

សូយន

 

spot_img
×