តាមAFP ដែលដកស្រង់សម្ដីប្រមុខការទូតកូរ៉េខាងជើង Ri Yong-ho ប្រកាសកាលពីថ្ងៃទី១០សីហាថា ប្រទេសនេះនឹងរក្សាទុក«បញ្ញវន្ដនុយក្លេអ៊ែរ» ដើម្បីបម្រុងទុកក្នុងករណីដែលអាមេរិកបន្ដគោលនយោបាយសង្គ្រាម។

មជ្ឈមណ្ឌលវិទ្យាសាស្ដ្រនិងបច្ចេកវិជ្ជាកូរ៉េខាងជើងនៅក្រុងព្យុងយ៉ាង
លោក Ri ពោលថា៖«កិច្ចព្រមព្រៀងនេះជាមួយអាមេរិកគឺពិបាក ដោយហេតុថា ដើម្បីរំសាយនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ អាមេរិកចាំបាច់ត្រូវអនុត្តន៍ឱ្យបានល្អនូវការសន្យារបស់ខ្លួន ប៉ុន្ដែពួកគេបែរជាបដិសេធពុំធ្វើបែបនេះ ។
មកទល់បច្ចុប្បន្ន សមត្ថភាពពិតប្រាកដរបស់កូរ៉េខាងជើងនៅតែជារឿងអាច៌កំបាំង ទោះបីជាអាមេរិកនិងកូរ៉េខាងត្បូងសុទ្ធសឹងទទួលស្គាល់ពីការរីកចម្រើនរបស់ប្រទេសនេះ។
តាមកាសែតThe Korea Times ក្រៅពីក្បាលគ្រាប់នុយក្លេអ៊ែរ កាំជ្រួចអន្ដរទ្វីប គ្រាប់បែកplutonium និងបច្ចេកវិជ្ជាដែលបាន ប្រកាសនោះ សមត្ថភាពនៃកម្មវិធីទាំងនោះកំពុងស្ថិតនៅក្នុង«ខួរក្បាល»របស់មេដឹកនាំថ្នាក់ជាតិ២០០នាក់ អ្នកជំនាញ២០០០នាក់និងអ្នកបច្ចេកទេស៦០០០នាក់ ហើយនេះគឺជាសន្លឹកអាត់នៃកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ប្រទេសនេះ។នេះឯងក៏ជាមូលហេតុដែលប្រមុខការទូតអាមេរិកMike Pompeo ក្នុងដំណើរទៅកាន់ព្យុងយ៉ាងកាលពីខែឧសភា បានសំណូមពរឱ្យរដ្ឋការមេដឹកនាំ Kim Jong-un បញ្ជូនកងកម្លាំងជំនាញការនេះទៅកាន់ប្រទេសក្រៅ៕
សូយន