Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ​.​ជ​.​ប ៖ ដោះស្រាយ​បណ្តឹង​អស់ហើយ , បន្ទាប់​ពី​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន ៧២​ម៉ោង គណបក្ស​នយោបាយ​អាច​ប្តឹង​បាន​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រកាសថា​បាន​ដោះស្រាយ​បណ្តឹង​ទាំងអស់​ចំនួន ២៦៣៨ រួចរាល់​ហើយ ព្រម​ទាំង​បិទ​ផ្លូវ​តវ៉ា​ផងដែរ ពាក់ព័ន្ធ​បញ្ហា​ដែល​លេចឡើង​ក្នុងពេល​ការបោះឆ្នោត​កន្លងមក​។ ដោយសារ​បាន​ដោះស្រាយ​បណ្តឹង​អស់ហើយ គ​.​ជ​.​ប នឹង​ផ្សាយ​លទ្ធផល​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ​។​

​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ជារួម គ​.​ជ​.​ប បាន​ដោះស្រាយ​បណ្តឹង​ទាំងអស់ ហើយ​បាន​សម្រេច​បិទផ្លូវ​តវ៉ា​។ គ​.​ជ​.​ប បាន​ទទួល​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត មាន​ចំនួន ២៦៣៨​បណ្តឹង​។ ក្នុងចំណោម​ពាក្យបណ្តឹង​ទាំងនោះ មាន​២៥៩១​បណ្តឹង ត្រូវ​បាន​ប្តឹង​ទៅ គឃ​.​សប , ៤៣​បណ្តឹង ត្រូវ​បាន​ប្តឹង​ផ្ទាល់​ទៅ គ​ធ​.​ខ​ប (​ករណី​ប្តឹង គឃ​.​សប​) និង​៤​បណ្តឹង បាន​ប្តឹង​ផ្ទាល់​ទៅ​គ​.​ជ​.​ប (​ករណី​ប្តឹង​មន្ត្រី គ​ធ​.​ខ​ប​)​។​

​គ​.​ជ​.​ប បានប្រកាសថា គ្រប់​គណបក្ស​នយោបាយ ដែល​បាន​ឈរ​ឈ្មោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ តាម​មណ្ឌល​រាជធានី ខេត្ត អាច​ប្តឹង​តវ៉ា​អំពី​លទ្ធផល​មួយផ្នែក ឬ​លទ្ធផល​ទាំងអស់ នៃ​ការបោះឆ្នោត​ក្នុង​រយៈពេល​៧២​ម៉ោង យ៉ាងយូរ បន្ទាប់​ពី​ការប្រកាស​លទ្ធផល​បណ្តោះ​អាសន្ន នេះ អនុលោម​តាម​មាត្រា​១៣១ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប​៖

ដោយ​៖​កូឡាប​

spot_img
×