Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​រោងចក្រ សេង យ៉ាវ ដែល​ផ្ទុះ​កូដកម្ម​រយៈពេល​ជិត ​៤ ​ថ្ងៃ ​រឿង​ថៅកែ​រោងចក្រ កាត់លុយ​ថ្ងៃ​ទៅ​បោះឆ្នោត បាន​ចូល​ធ្វើការ​ដូច​ធម្មតា​វិញ​ក្រោយពី​មាន​ការចុះ​សម្របសម្រួល​ពី​មន្ត្រី​មន្ទីរ​អង្គភាព​ជំនាញ​

spot_img

ស្វាយរៀង​ ៖ កម្មករ កម្មការិនី​រោងចក្រ សេង យ៉ាវ ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​GIGA ស្វាយរៀង​ដែល​មាន​ទី​តាំង​នៅ​ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទាប ​ខេត្ត​ស្វាយរៀង​ ចំនួន ​១៤០០ ​នាក់ ដែល​បាន​ផ្ទុះ​ធ្វើ​កូដកម្ម​ចាប់ពី​ថ្ងៃ​ទី​៧ ​ខែ​សីហា ​ឆ្នាំ​២០១៨ តវ៉ា​រឿង​ថៅកែ​ចិន កាត់លុយ​នៅ​ថ្ងៃ​ទៅ​បោះឆ្នោត​២​ថ្ងៃនោះ​, មកដល់​ថ្ងៃ​ទី​១០ ខែ​សីហា​ឆ្នាំ​២០៨​នេះ ត្រូវបាន​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ធ្វើការ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ហើយ ដោយ​កម្មករ កម្ម​ការ​នី យល់ព្រម​ចូល​ធ្វើការ​ធម្មតា​វិញ​។​

​នៅក្នុង​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​នេះ​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង​, លោក ហាស់ ប៊ុន​ធី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, លោកស្រី សេង យ៉ាវ តំណាង​ក្រុមហ៊ុន សេង យ៉ាវ និង​តំណាង​កម្មករ និយោ ជិត ព្រមទាំង​សមត្ថកិច្ច និង ស​ហព​ន្ធ័​សហជីព​កម្មក​រ​ខ្មែរ​ជួយ​ខ្មែរ និង​សហព័ន្ធ​សិទ្ធិ​កម្មករ​ខ្មែរ​ផងដែរ​។​

​លោក ហាស់ ប៊ុន​ធី បានឲ្យដឹងថា រោងចក្រ សេង យ៉ាវ អេន​ធើ​ប្រាយ ខូ​អិល​ឌី​ធី មាន​កម្មករ​និយោជិត​សរុប​១,៤១៩​នាក់ ស្រី​៥០៧​នាក់​។ កម្មករនិយោជិត​ធ្វើ​កូដកម្ម​តវ៉ា ទាមទា​លក្ខខណ្ឌ​១៥​ចំណុច រួមមាន​៖

១. ស្នើសុំ​ក្រុមហ៊ុន​កុំ​បញ្ឈប់​កម្មករ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​។​

២.សូម​កុំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ខុស​នឹង​គោលការណ៍​ច្បាប់​កំណត់​។​

៣.សុំ​ឲ្យ​ក្រុមហ៊ុន​រៀបចំ​បន្ទប់ទឹក ឲ្យមាន​អនាម័យ មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ និង​មាន​សាប៊ូ​លាងដៃ​ផង​។​

៤. ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​មាន​ថ្នាំពេទ្យ​គ្រប់គ្រាន់ និង​គ្រូពេទ្យ​ប្រចាំការ​គ្រប់​ម៉ោង​ធ្វើការ​។​

៥.ការបន្ថែម​ម៉ោង​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត និង​គ្មាន​ការបង្ខិតបង្ខំ ផ្អែក​លើ​គោល​ការ​ច្បាប់​ស្តីពី​ការងារ​។​

៦.សូម​ក្រុមហ៊ុន​បន្ថយ​ចំនួន​សម្ភារ​ផលិត (​ឲ្យនៅ​ដដែល​)​។​

៧.សូម​ឲ្យ​ក្រុមហ៊ុន​ផ្តល់​លុយ​ជំនាញ​បន្ថែម​ឲ្យ​កម្មករ​។​

៨. នៅ​ពេល​កម្មករ​សុំច្បាប់ សុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ភាពងាយស្រួល​ជូន​កម្មករ​។​

៩.សូម​កុំឲ្យ​ក្រុមហ៊ុនកាត់លុ​យរបស់​កម្មករ​ថ្ងៃ​ទៅ​បោះឆ្នោត ស្របតាម​សេចក្តីប្រកាស់​របស់​ក្រសួង​ការងារ​។​

១០.នៅ​ពេល​កម្មករ កម្ម​ការ​នី ធ្វើការ​ចាប់ពីរ​២​ខែ​ឡើង​ទៅ ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​បញ្ចូល​ជា​កម្មករ​ពេញសិទ្ធិ​។​

១១.កម្មការិនី​មាន​ផ្ទៃពោះ ដែល​មាន​លិខិត​ពេទ្យ​បាន​ទៅពិនិត្យ​ផ្ទៃពោះ ក្នុង​មួយ​ខែ​បាន​១​ថ្ងៃ ​ហើយ​រក្សារ​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​គាត់​។​

១២.ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​ឈ្នួល នៅ​ថ្ងៃ​កម្មវិធី​សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ (​កម្មករ​ពេញសិទ្ធិ​ប្រើ​បំណាច់​ឆ្នាំ កម្មករបណ្តែត​ដាក់​ច្បាប់​ធុរៈ​)​។​

១៣.សូម​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាតឲ្យ​កម្មករ​បាន​ប្រើប្រាស់​ការ​ឈប់សម្រាក​ប្រចាំឆ្នាំ នៅ​ពេល​មានធុរៈ​ផ្សេងៗ​។​

១៤.ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា ជូន​កម្មករ​និយោជិត​ពេញសិទ្ធិ​រយៈពេល​៦​ខែ​។​

១៥.នៅក្នុង​ពេល​ធ្វើ​កូដកម្ម សូម​កុំ​ឲ្យ​ក្រុមហ៊ុន​កាត់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករ និង​កុំឲ្យ​មាន​ការគុំគួន និង​បញ្ឈប់​កម្មករ​ណា​ម្នាក់​។​

​លទ្ធផល​ភាគី​ក្រុមហ៊ុន​បាន​យល់ព្រម​តាម​ការស្នើសុំ​របស់​កម្ម​ក​រទាំង​១៥​ចំណុច ក៏​ប៉ុន្តែ​ក្រុមហ៊ុន​បាន​សុំ​កម្មករ កុំឲ្យ​មាន​ការ​កូដកម្ម​បន្តទៀត បើ​មាន​ការធ្វើ​កូដកម្ម​ក្រុមហ៊ុន​មិន​ផ្តល់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ​ទេ​៕​ វ៉ៃកូ​

spot_img
×