Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បដិសេធចោល ហើយ​លើកលែង​ការផាកពិន័យ ទៅលើ​បុគ្គល​៥​នាក់ និង​បើកផ្លូវ​តវ៉ា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នៅ​ខេត្ត​កំពត​

spot_img

​ភ្នំពេញ​ ៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​សីហា បាន​បើក​សវនាការ​សង្ខេប​លើ​សំណុំរឿង​លេខ​០០១ ខេត្ត​កំពត នៅ​សាលប្រជុំ គ​.​ជ​.​ប​។​

​សំណុំរឿង​លេខ​០០១ ខេត្ត​កំពត នេះ​គឺ​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដែល​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តកំពត បានសម្រេច​ផាកពិន័យ​ទៅលើ​បុគ្គល​ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ​៥​លាន​រៀល​។ ជា​លទ្ធផល​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​សម្រេច​លើកលែង​ការផាកពិន័យ​ទៅលើ​បុគ្គល​៥​នាក់ នៅ​ខេត្ត​កំពត ដែល​ត្រូវបាន​ចោទប្រកាន់ថា ពាក់ព័ន្ធ​នឹង​ការធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ក្នុង​សំណុំរឿង​លេខ​០០១ របស់​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តកំពត​។​

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា បុគ្គល​ទាំង​៥​នាក់​នេះ​រួមមាន​ទី​១៖ ឈ្មោះ សូ សេង ទី​២៖ ឈ្មោះ ប៉ែន ឈឹម ទី​៣៖ ឈ្មោះ កូវ យិត​ឡាយ ទី​៤៖​ឈ្មោះ សួង សារ៉ាន់ និង​ទី​៥៖ ឈ្មោះ ម៉ម សុធី​។ ក្រោយ​ពិនិត្យ​ភស្តុតាង និង​ក្រោយ​ពី​បាន​ពិភាក្សា​ស្របតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ជំ​នុះ​ជម្រះ​យល់ឃើញថា អ្នក​ដែល​បង្ហោះ​ផ្សព្វផ្សាយ​អំពី​យុទ្ធនាការ​ម្រាមដៃ​ស្អាត គឺ​មិនមែន​បុគ្គល​ទាំង​៥​នាក់​នេះ​ទេ គឺ​ម្ចាស់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Niv Chamroeun ជា​អ្នក​បង្ហោះ​។​

​គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​ខេត្តកំពត កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៨ បានសម្រេច​ផាកពិន័យ​បុគ្គល​ទាំង​៥​នាក់​នេះ ម្នាក់ៗ​ចំនួន​៥​លាន​រៀល បន្ទាប់ពី​មាន​ការប្តឹង​ចោទថា ពួកគាត់​បាន​ចូលរួម​ជាមួយ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ប៉ុន្តែ​បន្ទាប់ពី​ពិនិត្យ​ភស្តុតាង​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៨​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​គ​.​ជ​.​ប បាន​បដិសេធ​ចោល​ជា​អាសា​របង់ ហើយ​លើកលែង​ការផាកពិន័យ​ទៅលើ​ពួកគាត់​ទាំង​៥​នាក់ និង​បើកផ្លូវ​តវ៉ា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ តាម​តំណ​ត់ច្បាប់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×