Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជំរុញ​ដល់​ថ្នាក់ដឹកនាំ​ចំណុះ​ក្រសួង ដើម្បី​បន្ត​ប្រសិទ្ធភាព​ការងារ នៅ​ឆ្នាំ​២០១៩-២០២៣

spot_img

ភ្នំពេញ ៖ ​លោក សាយ សំ​អាល់ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​លើកកម្ពស់ ប្រសិទ្ធភាព​ការងារ និង​លើក​ទិសដៅ​ឆ្នាំ ២០១៩​​-២០២៣ ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ចំណុះ​ក្រសួង​បរិស្ថាន បណ្តា​មន្ទីរ​បរិស្ថាន​ទាំង​២៥​រាជធានី​-​ខេត្ត ក្នុង​ការ​ជំរុញ​បន្ថែម​ក្នុង​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ អនុវត្ត​លើ​ការគ្រប់គ្រង​វិស័យ​បរិស្ថាន ដល់​មន្ត្រី​គ្រប់​ជំនាញ​ទីស្តីការ​ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ ។​

​នា​ឱកាស​នេះ លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត និង​ជំរុញ​ដល់​ថ្នាក់ដឹកនាំ​ដែល​កាន់ ឬ​ក៏​ធ្វើ​ការសម្រេច ចិត្ត​លើ​វិស័យ​នីមួយៗ​លើ​ការងារ​វិស័យ​បរិស្ថាន​នេះ សូម​បន្ត​និង​ធ្វើ​ការគូសវាស​នូវ​ផែនការ​អភិវឌ្ឍ​លើ​ការគ្រប់គ្រង ថែរក្សា​អភិរក្ស​ធនធាន​ព្រៃឈើ ធនធាន​ជីវចម្រុះ ក៏ដូចជា​ការលើកកម្ពស់​ការយល់ដឹង រួមទាំង កំរិត​ជីវភាព​របស់​ប្រជា​សហគមន៍ ក្នុង​តំបន់ការពារធម្មជាតិ​ផងដែរ​។​លោក​បាន​បន្តថា ប្រសិទ្ធភាព​ការងារ​ល្អ ទាមទារ​ឱ្យមាន​ការចូលរួម​ទាំង​គំនិត មតិយោបល់ និង​សកម្មភាព​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋាន និង​បណ្តា​មន្ទីរ​បរិស្ថាន និង​មន្ត្រី​អនុវត្ត​ទាំងអស់គ្នា ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​ក្រសួង​បរិស្ថាន​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×