Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៨ ស្លាប់​៥​នាក់ របួស​៦​នាក់​

spot_img

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៨​លើក​(​យប់​៥​លើក​) បណ្តាលឲ្យ​ស្លាប់ ៥​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់ ៥​នាក់​(​ស្រី​២​នាក់​) របួសស្រាល ១​នាក់​(​ស្រី​) មិន​ពាក់មួក​សុវត្ថិភា​ពេល​គ្រោះថ្នាក់ ៦​នាក់​(​យប់​២​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៦​គ្រឿង រថយន្ត​តូច ៥​គ្រឿង រថយន្ត​ធំ ១​គ្រឿង និង​យាន​ផ្សេងៗ ២​គ្រឿង ។​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​៣​នាក់​) , មិន​គោរព​សិទ្ធិ ៣​លើក​(​ស្លាប់​១​នាក់​) និង​បត់​គ្រោះថ្នាក់ ១​លើក​(​ស្លាប់​១​នាក់​) ។​
​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៥​លើក ផ្លូវ​ខេត្ត ២​លើក ផ្លូវលំ ១​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក រថយន្ត​តូច ៤​លើក រថយន្ត​ច្នៃ ១​លើក ។​ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្តសៀមរាប ១​លើក ស្លាប់​១​នាក់ របួស​១​នាក់​(​ស្រី​), កំពង់ឆ្នាំង ២​លើក ស្លាប់​១​នាក់​(​ស្រី​) របួស​៣​នាក់​(​ស្រី​២​នាក់​), បន្ទាយមានជ័យ ១​លើក ស្លាប់​១​នាក់​(​ស្រី​), មណ្ឌលគិរី ១​លើក ស្លាប់​១​នាក់ និង​ខេត្ត​ព្រះសីហនុ ១​លើក ស្លាប់​១​នាក់ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​១០ គឺ​ថ្ងៃ​ទី​១-១០ ខែ​សីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ៧៨​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ៣៦​នាក់ របួស​សរុប ៩៧​នាក់ របួសធ្ងន់ ៦១​នាក់ របួសស្រាល ៣៦​នាក់ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×