Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! បង្គោល​ដែក​មួយ​មិនដឹង​ធ្លាក់​ពី​ទីណា បុក​ទម្លុះ​កញ្ចក់​មុខ​រថយន្ត​បុរស​ម្នាក់​ខណៈ​កំពុង​បើកបរ​យ៉ាង​សាហាវ (​វីដេអូ​)

spot_img

​បុរស​អាយុ ៣១ ឆ្នាំ​ម្នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​ត្រូវបាន​បង្គោល​ដែក​មួយ​ធ្លាក់​បុក​ទម្លុះ​កញ្ចក់​មុខ​រថយន្ត​រប​ស់​គាត់​យ៉ាង​សាហាវ ខណៈ​គាត់​កំពុងធ្វើដំណើរ​នៅលើ​ផ្លូវ​អិ​ក្ស​ប្រេ​ស​វ៉េ (TPE) កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ ។​

​បុរស​ម្នាក់​ឈ្មោះ Rasyid Epvmc បាន​ចែករំលែក​ពី​ហេតុការណ៍​ដ៏​រន្ធត់​នេះ​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​ខណៈ​កំពុងបើក​រថយន្ត​ធ្វើដំណើរ​ក្នុង​ល្បឿន ៧០ គីឡូម៉ែត្រ​/​ម៉ោង នៅតាម​បណ្តោយ​ផ្លូវ TPE ឆ្ពោះទៅកាន់ Punggol នៅពេលនោះ​ស្រាប់តែ​ជួប​គ្រោះថ្នាក់​ដោយ​ត្រូវ​បង្គោល​ដែក​១​ដើម​មិនដឹង​ធ្លាក់​ចេញពី​ទីណា សំដៅលើ​រថយន្ត​របស់​ខ្ញុំ​តែម្តង​» ។ «​បង្គោល​ដែក​នេះ​ប្រហែលជា​អាវុធ​ហ្វឹកហ្វឺន​របស់ Thor» ។​

Rasyid បន្តថា​៖ «​វា​បាន​បុក​ទម្លុះ​កញ្ចក់​មុខ​រថយន្ត​រប​ស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​គ្រប់គ្រង​បើករថយន្ត​ទៅកាន់​ជាយ​ថ្នល់​» ។​

​គាត់​បាន​ប្រាប់ Channel 8 News ថា គាត់​កំពុងធ្វើដំណើរ នៅពេលនោះ​គាត់​បានឃើញ​បង្គោល​ដែក​មួយ បាន​ធ្លាក់ចុះ​សំដៅ​រថយន្ត​គាត់ ប៉ុន្តែ គាត់​ពុំ​ដឹងថា​វា​ធ្លាក់​ចេញមក​ពី​កន្លែង​ណា​នោះទេ ។​

​រូបភាព និង​វីដេអូ អម​ជាមួយ​ការរៀបរាប់​របស់គាត់ បានបង្ហាញ​ឲ្យ​ឃើញ​បង្គោល​ដែក​នោះបាន​បុក​ទម្លុះ​ជាប់​នឹង​កញ្ចក់​មុខ​រថយន្តរ​បស់​គាត់ បណ្តាល​ឲ្យ​ប្រេះស្រាំ និង​បំណែក​កំទេចកំទី​កញ្ចក់​រាយប៉ាយ​នៅក្នុង​រថយន្ត ។​

​ប៉ូលីស​និយាយថា ពួកគេ​ត្រូវបាន​ជូនដំណឹង​អំពី​ហេតុការណ៍​នេះ នៅវេលា​ម៉ោង​ប្រហែល ៥ ល្ងាច ហើយ​ថា បុរស​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Khoo Teck Puat ដោយមាន​ស្មារតី​នឹងនរ ។​

​បច្ចុប្បន្ន ការស៊ើបអង្កេត​របស់​ប៉ូលីស​កំពុង​បន្ត ៕ ឧ​ត្ត​ម (channelnewsasia)​

spot_img
×