Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​ការព្រមាន​កុំឱ្យ​បរិភោគ​អយ​ស្ទ័​រ ព្រោះ​វា​កំពុង​រាលដាល​មេរោគ​បង្ក​ជំងឺ​

spot_img

​អយ​ស្ទ័​រ​នៅ​ពាសពេញ​ពិភពលោក​កំពុង​រង​ការគំរាមកំហែង​ដោយ​វីរុស) Ostreid herpesvirus 1 (OsHV-1) ពិសេស​គឺ​ចំពោះ​ប្រភេទ​អយ​ស្ទ័​រ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលមាន​ទំហំ​ធំៗ​ត្រូវបាន​ពេញនិយម​លើ​ពិភពលោក​។​

​អ្នកជំនាញ​ការឱ្យដឹងថា នៅ​តំបន់​ទន្លេ Roch, Essex ប្រទេស​អង់គ្លេស បាន​ផ្ទុះឡើង​នូវ​ការឆ្លង virus នេះ ធ្វើឱ្យ​អយ​ស្ទ័​រ​ប្រមាណ​៨​លាន​ត្រូវ​ហាមាត់

virus នេះ​ធ្វើឱ្យ​ពួក​អយ​ស្ទ័​រ​ត្រូវ​ហាមាត់​។

​អ្នកជំនាញការ Burge ឱ្យដឹងថា​អម្បូរ​virus​ប្រែប្រួល​ហ្សែ​ន​នេះ​មាន​ភាពកាចសាហាវ​ជាងអម្បូរ​ដើម​របស់​វា​ច្រើន​។​ហើយ​ឥឡូវនេះ​វា​កំពុង​រាតត្បាត​ពាសពេញ​ពិភពលោក បង្កឱ្យមាន​ការ​ងាប់រ​ង្គា​ល​នៅ​មហា​មុ​ទ្រ​ប៉ាស៊ីហ្វិក​។​

​មជ្ឈដ្ឋាន​សុខាភិបាល​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ទើប​ធ្វើការ​ព្រមាន​ពលរដ្ឋ​ថា ពុំគប្បី​បរិភោគ​អយ​ស្ទ័​រ​នាំចូល​ពី​British Columbia, Canada បន្ទាប់ពី​មានការ​ផ្ទុះឡើង​នូវ​ករណី​ពុល​បង្កឡើង​ដោយ​virus​នេះ​។ ស្ថានីយទូរទស្សន៍​KTLA 5 និយាយថា​មាន​មនុស្ស​ប្រមាណ​១០០​នាក់​នៅ​កាលីហ្វ័រ​ញ៉ា​បានកើត​ជំងឺ​ដោយសារ​បរិភោគ​អយ​ស្ទ័​រទាំង​នេះ​។​

​រដ្ឋាភិបាល​កាណាដា​មកទល់ពេលនេះ​ទទួលបាន​របាយការណ៍​ថា​មាន​អ្នកជំងឺ​ពោះវៀន​១៧២​ករណី ដែល​ទាក់ទិន​ដល់ ការបរិភោគ​អយ​ស្ទ័​រ​

​តាម​វេជ្ជបណ្ឌិត​Karen Smith ផ្នែក​សុខាភិបាល​សហគមន៍​កាលីហ្វ័រ​ញ៉ា​ឱ្យដឹងថា គួរ​ចៀសវាង​ការបរិភោគ​ពពួក​ងាវ​ឆៅ ហើយ​ត្រូវ​ចំហុយ​វា​ក្នុង​សីតុណ្ហភាព​យ៉ាងតិច​៦៣​អង្សា​សេ ពុំនោះសោត​វា​ពុំ​អាច​សម្លាប់​ប្រភេទ novovirus នេះ​បានឡើយ​៕

សូយន

spot_img
×