Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​បរិស្ថាន​នឹង​រៀបចំ​វេទិកា​ស្តីពី​«​ការចូលរួម​របស់​រដ្ឋបាល​ថ្នាក់ក្រោ​ម​ជាតិ និង​សហគមន៍​មូលដ្ឋាន​ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​»

spot_img

​រាជធានី​ភ្នំពេញ​៖ ក្រសួង​បរិស្ថាន នឹង​រៀបចំ​វេទិកា​ស្តីពី​ការចូលរួម របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​សហគមន៍​មូលដ្ឋាន ក្នុង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក្រោម​អធិបតីភាព លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​តំណាង​មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​រដ្ឋបាល​ខេត្ត​នី​មួយៗ សរុប​មាន​អ្នកចូលរួម ៤៥០​នាក់​។

​វេទិកា​នេះ នឹង​រៀបចំ​នៅ​ម៉ោង​៨ ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នា​ទីស្តីការ​ក្រសួង​បរិស្ថាន រាជធានី​ភ្នំពេញ​។
​សេចក្តីជូនដំណឹង របស់​ក្រសួង​បរិស្ថាន បង្ហាញថា វេទិកា​នេះ​មាន​គោលបំណង ពិនិត្យ​អំពី​វឌ្ឍនភាព នៃ​ការអនុវត្ត​សេចក្តីសម្រេច របស់​រាជរដ្ឋាភិបាល តាមរយៈ​លិខិត របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​បាន​ដាក់ចេញ សំដៅ​ពង្រឹង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​មាន​និរន្តរភាព​ឈានទៅ​រួមចំណែក​លើ​កម្ពស់​ជីវភាព​រស់នៅ របស់​ប្រជា​សហគមន៍​នៅតាម​មូលដ្ឋាន​នី​មួយៗ ឲ្យបាន​ប្រសើរ​នា​ថ្ងៃ​អនាគត​៕ ដោយ​៖ ដែន សីមា

spot_img
×