Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​សញ្ជាតិ Honduras​ធ្វើ​ពុត​ជា​ស្លាប់ ព្រោះតែ​ភរិយា​ទូរស័ព្ទ​មករក​លុយ​មិន​ឈប់ឈរ ​ស្មាន​មិន​ដល់​ថា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​ប្រពន្ធ គាត់​ប៊ិះ​ធ្វើឱ្យ​អ្នកមានគុណ​ស្លាប់

spot_img

Danny Gonzalez​អាយុ​២៧​ឆ្នាំ បានរៀបចំ​ឆាក​ស្លាប់​របស់​ខ្លួនឯង​ដោយ​ពឹងពាក់​ឱ្យគេ​ថតរូប ហើយ​បញ្ជូន​រូបនេះ​ទៅឱ្យ​ប្រពន្ធ -​នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត The Sun កាលពី​ថ្ងៃទី​៩​សីហា​។​

Danny ធ្វើ​ពុត​ជា​ស្លាប់ ហើយ​ពឹង​គេ​ឱ្យ​ថតរូប​ផ្ញើឱ្យ​ប្រពន្ធ​នៅ Honduras

​រឿងហេតុ​គឺ ព្រោះតែ​ភរិយា​របស់គាត់​ចេះតែ​ទូរស័ព្ទ​ទារលុយ​មិន​ឈប់ឈរ​ខណៈពេល​លោក​កំពុងធ្វើការ​នៅ​អាមេរិក​។​ទ្រាំលែងបាន លោក​បាន​ប្រឌិត​ព័ត៌មាន​ថា​បាន​លោក​ស្លាប់​ដោយ​ជំងឺមហារីក​និង​ហឺត​។

​ស្មាន​មិន​ដល់​ថា​ម្ដាយ​ឳ​ពុក​របស់លោក​Danny ពេល​ទទួលបាន​ព័ត៌មាន​នេះ មានការ​ភ័យរន្ធត់​ដល់​ថ្នាក់​ត្រូវ​នាំយកទៅ​សង្គ្រោះ​។​

​ទោះបី​យ៉ាងនេះ​ក្ដី ក៏​ឈុត​ឆាក​ខាងលើ​ត្រូវបាន​បកអាក្រាត​ក្រោយមក​មិនយូរប៉ុន្មាន ព្រោះតែ​ភរិយា​លោក​និង​មិ​ត្ដ​ភក្ដិ​បាន​ពិនិត្យឃើញថា មុខ​របស់លោក​ហាក់ដូចជា​កំពុង​ញញឹម មិន​ដូច​មនុស្ស​ស្លាប់​សោះ ម្យ៉ាងទៀត​គ្រែ​ដែល​លោក​ដេក​គឺជា​គ្រែ​សម្រាប់​មនុស្ស​២​នាក់ មិនមែនជា​គ្រែពេទ្យ​នោះឡើយ​។​លើសពីនេះ​ទៀត វា​មិនដែល​មានរឿង​អ្នកស្លាប់​ដែល​ដាក់​ខ្នើយ​ឱ​កើយ​នោះទេ​។​

​ក្រោយពេល​ត្រូវ​បកអាក្រាត Danny បាន​ចែករំលែក​ប្រាប់​ស្ថានីយទូរទស្សន៍​ថា រៀងរាល់ថ្ងៃ​សៅរ៍​ណាក៏ដោយ​ភរិយា​ខ្ញុំ​តែង​ទូរស័ព្ទ​ជជីក​សួរ​រឿង​លុយកាក់ ហើយ​តម្រូវឱ្យ​ខ្ញុំ​ផ្ញើ​លុយ​ឱ្យ​នាង ហើយ​ត្រូវតែ​ប្រឹង​ផ្ញើ​ឱ្យបាន​ច្រើន​ជាងនេះទៀត​។​ទន្ទឹម​នោះ​នាង​ពុំដែល​សួរសុខទុក្ខ​ឬ​ផ្ញើ​រូបភាព​អ្វី​ជាការ​បង្ហាញ​ក្ដី​នឹករលឹក​ចំពោះ​ស្វាមី​ឡើយ​។ នាង​បានឱ្យ​ខ្ញុំ​ផ្ញើ​ទូរស័ព្ទ​ចល័ត​មួយ ប៉ុន្ដែ​មកទល់ពេលនេះ​ខ្ញុំ​ផ្ញើ​ដល់​ទៅ​៦​គ្រឿង​ហើយ ព្រោះ​លើក​ណា​ក៏​នាង​ថា​ទូរស័ព្ទ​ត្រូវ​ចោរលួច​បាត់​។​

​យ៉ាងនេះ​ក្ដី ក៏​ប្រជា​សហគមន៍​របស់លោក​បាន​រិះគន់​ចំពោះ​ទង្វើ​ខាងលើ ពិសេស​ចំពោះ​ឪពុកម្ដាយ​បង្កើត​ដែល​បាន​ភិតភ័យ​រហូត​ធ្លាក់ខ្លួន​ឈឺ​ចូល​មន្ទីរពេទ្យ​។​ហេតុអ្វី​មិន​និយាយ​ត្រង់ៗ​ទៅ​?

សូយន

spot_img
×