Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុយ 600.000 ដុល្លារ ប៉ើង​តាម​ខ្យល់ រាយ​ពេញ​ថ្នល់ជាតិ នៅ​អាមេរិក​ (វីដេអូ)

spot_img

​រថយន្ត​ការពារ​គ្រាប់ សម្រាប់​ដឹក​លុយ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន Brinks បានរ​បើក​ទ្វារ​ក្រោយ តាម​ថ្នល់ជាតិ នៅ​ក្រុង Indianapolis ចំណុះ​រដ្ឋ Indiana អាមេរិក ធ្វើឲ្យ​កញ្ចប់​ផ្ទុក​លុយ​រាប់​ម៉ឺន​ដុល្លារ ធ្លាក់ចុះ​មក​លើ​ថ្នល់ ។​

​ស្ថានីយ៍ FOX 8 បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​មន្ត្រី​ប៉ូលិស​រដ្ឋ Indiana , John Perrine ឲ្យដឹងថា មិន​ដឹង​មូលហេតុ​អ្វី​ទេ ដែល​ទ្វារ​ក្រោយ​របស់​រថយន្ត​បានរ​បើក នៅវេលា​ម៉ោង ៣​និង​៥០​នាទី (​ម៉ោង​តំបន់​) ហើយ​មាន​លុយ​ប៉ុន្មាន បាន​ជ្រុះ​ធ្លាក់ ។ ជាបឋម​តាម​ការប៉ាន់ស្មាន​គឺ​តួលេខ​នេះ​ប្រហែល 600.000 USD ។​

​មាន​អ្នកបើកបរ​រថយន្ត​មួយចំនួន បាន​ឈប់​រថយន្ត​ដើម្បី​រើស​លុយ “​ធ្លាក់​ចុះ​ពីលើ​មេឃ​” ខណៈពេល​ពលរដ្ឋ​មួយចំនួន​ក៏​បាន​នាំគ្នា​មក​រើស​ផងដែរ ។​

​លោក Perrine ឲ្យដឹងថា ពេលនេះ​ប៉ូលិស កំពុង​រុករក​អ្នក​ឈប់​រថយន្ត “​ឆ្លៀតឱកាស​” ហើយ​ក៏​ប្រកាស​ឲ្យ​អ្នក​បើកលុយ​ទាំង​ប៉ុន្មាន​យក​លុយ​មក​សង​វិញ ពុំនោះសោត​នឹង​ត្រូវ​ប្រឈម​នឹង​បទចោទប្រកាន់​ចោរកម្ម ។​

​ប៉ូលិស​មាន​លេខ​រថយន្ត​របស់​ជន​ឆ្លៀត​ឱកាស​ទាំងអស់​ដែល​បាន​ឈប់​រើស​លុយ ហើយក៏​អំពាវនាវ​ដល់​អ្នក “​ជ្រុលដៃ​” រើស​យក​លុយ​ទាំង​នោះ ទាក់ទង​មន្ទីរ​ប៉ូលិស​ដើម្បី​ប្រគល់​សង​វិញ​ផងដែរ ។​

​នេះ​ជា​លើក​ទី​២ ហើយ​ដែល​រថយន្ត​ក្រុមហ៊ុន Brinks កើតមាន​ហេតុការណ៍ “​ចម្លែក​” ។ មុន​នោះ​នៅ​ថ្ងៃ​ទី ២៨ ខែ​មេសា ចោរប្លន់​ប្រដាប់អាវុធ ២​នាក់ បាន​រារាំង​រថយន្ត​របស់ Brinks នៅ​ទីក្រុង Hammond រដ្ឋ Indiana ហើយ​យក​លុយ​បាន ៥០០.០០០ ដុល្លារ ៕ ចន្ទ្រា​

spot_img
×