Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​ថៃ​អាយុ​១១​ឆ្នាំ ដែល​រៀបការ​ជាមួយ​បុរស​ម៉ាឡេស៊ី​អាយុ​៤១​ឆ្នាំ​ប្រពន្ធ​ពីរ ឥឡូវនេះ ស្ថានភាព​នាង​យ៉ាងណា​ហើយ​!!

spot_img

​«​កូនក្រមុំ​» ជនជាតិ​ថៃ​វ័យ ១១ ឆ្នាំ ដែល​បាន​រៀបការ​ជាមួយនឹង​បុរស​អាយុ ៤១ ឆ្នាំ ជា​ជនជាតិ​ម៉ាឡេស៊ី នៅក្នុង​ខែមិថុនា ត្រូវបាន​បញ្ជូន​ត្រឡប់​មកកាន់​ប្រទេស​ថៃ​វិញ​ហើយ និង​ឥឡូវនេះ កំពុងស្ថិត​ក្រោម​ការមើល​ថែ​ពី​ភ្ញាក់​ងារ​សេវា​សង្គម​ក្នុងស្រុក​មួយ នៅ Narathiwat ។​

​រដ្ឋាភិបាល​រដ្ឋ Kelantan ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា បានប្រគល់​ក្មេងស្រី​អាយុ ១១ ឆ្នាំ ម្នាក់ ទៅ​ឲ្យ​អា​ជ្ញ​ធរ​ថៃ កាលពី​ថ្ងៃ​ពុធ ។ នេះ​បើ​យោងតាម​ប្រភពពី​សកម្មជន​សង្គម​មួយ​បាន​ប្រាប់ The Star ។​

​ការបង្គាប់បញ្ជា​ឲ្យ​ក្មេងស្រី​នោះ​វិលត្រឡប់​មកកាន់​ប្រទេស​ថៃ​វិញ ត្រូវបាន​គេ​រាយការណ៍​ថា ជាការ​ប្រញាប់ប្រញាល់​ពេក ដែល​ធ្វើ​ឲ្យ​នាង​ពុំមាន​ពេល​គ្រប់គ្រាន់​ក្នុងការ​វេច​បង្វិច ។​

​ប្រភព​ពុំ​បញ្ចេញ​ឈ្មោះ​មួយ​ត្រូវបាន​ដកស្រង់​សម្តី​ដោយបាន​និយាយថា​៖ «​ក្រសួង​ត្រូវបាន​គេ​សន្ម​ត់​ថា បាន​ការពារ​ក្មេងស្រី​នេះ និង​ស្តារនីតិសម្បទារ​របស់​នាង​ឡើងវិញ ។ វា​ជា​កិច្ចការ​ត្រឹមត្រូវ​សម្រាប់​រដ្ឋាភិបាល​ថៃ ដើម្បី​ឲ្យ​ក្មេងស្រី​នោះ​វិលត្រឡប់​មកវិញ ប៉ុន្តែ ពួកគេ​ត្រូវមាន​ផែនការ​រយៈពេល​វែង ខណៈដែល​គ្រួសារ​ក្មេងស្រី​នេះ​ជា​អ្នក​ទីទាល់​ក្រីក្រ និង​ពុំមាន​នរណាម្នាក់​ខ្វាយខ្វល់​ចំពោះ​ពួកគេ​នោះទេ​» ។​

​ក្មេងស្រី​នេះ​ត្រូវ​បានទទួល​ការពារ​ពី​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ​មនុស្ស សម្រាប់​ពេលបច្ចុប្បន្ន ប៉ុន្តែ ការព្រួយបារម្ភ​នៅតែ​គិតថា សម្ពាធ​ពី​សាកសព​សាសនា អាចជា​លទ្ធផល​ធ្វើ​ឲ្យ​វិលត្រឡប់​ទៅរក​បុរស​ត្រូវបាន​ចាត់ទុកជា «​ប្តី​» របស់​នាង​វិញ ព្រោះ​ក្រុមមនុស្ស​ជាច្រើន​ត្រូវបាន​ដឹងថា​គាំទ្រ​អាពាហ៍ពិពាហ៍​កូនក្មេង​នេះ ។​

​អាពាហ៍ពិពាហ៍​ដ៏​ចម្រូងចម្រាស់​រវាង​ក្មេងស្រី​នេះ ដែលជា​កូនស្រី​របស់​ប្តី​ប្រពន្ធ​ក្រីក្រ​ជនជាតិ​ថៃ​មួយ និង​បុរស​ឈ្មោះ Che Abdul Karam ដែល​អះអាង​ខ្លួន​ថា​ជា​លោកសង្ឃ​ចាម​ម្នាក់ រស់នៅ​ភូមិ Kampung Lalang ក្នុង Kuala Betis ប្រទេស​ម៉ាឡេស៊ី បានធ្វើ​ឲ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ពី​មនុស្ស​ជុំវិញ​ពិភពលោក បន្ទាប់​ហេតុការណ៍​នេះ​បាន​ផ្ទុះឡើង​នៅក្នុង​ខែមិថុនា ។​

​ខណៈដែល​ជន​មិនមែន​ម៉ូ​ស្ទី​ម អាច​ត្រូវបាន​រៀបការ​ដោយ​ស្របច្បាប់ ប្រសិន​ពួកគេ​មាន​អាយុ​យ៉ាងតិច ១៨ ឆ្នាំ ហើយនឹង​តម្រូវ​ឲ្យ​មានការ​យល់ព្រម​ពី​ឪពុកម្តាយ​សម្រាប់​មង្គល​ការ ប្រសិន​ពួកគេ​មាន​អាយុ​ក្រោម ២១ ឆ្នាំ ស្ថិតក្រោម​ច្បាប់​កែប្រែ​របស់​ម៉ាឡេស៊ី​មាត្រា​១០ និង​១២ នោះ​ជនជាតិ​ម៉ូ​ស្ទី​ម​ត្រូវបាន​អនុញ្ញាត​ឲ្យ​រៀបការ​ក្រោម​អាយុ ១៦ ឆ្នាំ ដរាបណា​ត្រូវបាន​អនុញ្ញាត​ពី​តុល​ការ​តំបន់ ៕ ចន្ទី (nextshark)

spot_img
×