Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ប្រកាសថា “​ចង់​មាន​កូន​ជាមួយ​ខ្មោច​” !

spot_img

​តាម Daily Mail ស្ត្រី​សញ្ជាតិ​អង់គ្លេស​ម្នាក់ ប្រកាសថា នាង​ចង់​រៀបការ ហើយ​មានកូន​ជាមួយ​ខ្មោច បន្ទាប់​ពី​អះអាងថា បាន “​រួម​រ័ក្ស​” ជាមួយ​ខ្មោច ២០​នាក់ ក្នុងអំឡុង ១១​ឆ្នាំ កន្លងមក ។​

Amethyst Realm អាយុ ៣០​ឆ្នាំ ជា​ស្ត្រី​ម្នាក់ ប្រកប​របរ​ប្រឹក្សា​យោបល់​អំពី “​ព្រលឹង​” រស់នៅ Bristol អង់គ្លេស បានប្រកាសថា នាង​ចង់​រៀបការ ហើយ​មានកូន​ជាមួយ​… ខ្មោច​ម្នាក់ ។ ១១​ឆ្នាំ​ហើយ​ដែល Amethyst Realm មាន​ចំណងទាក់ទង “​ស្នេហ៍ស្និទ្ធ​” នឹង​ព្រលឹង​ខ្មោច ២០​នាក់ ផ្សេងៗ​ពីគ្នា ។ ពេលនេះ តាម​នាង​នោះ បច្ចុប្បន្ន​នាង​កំពុង​មាន​ទំនាក់ទំនង​ស្នេហា “​ត្រឹមត្រូវ​” មួយ​ចំពោះ​… ខ្មោច​ម្នាក់ ។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​កម្មវិធី This Morning នៃ​ស្ថានីយ៍ទូរទស្សន៍ ITV Amethyst បាន​រំលឹក​ឡើងវិញ​ពី​ជំនួប​ជ​មួយ​ខ្មោច​ដំបូង​គេ បែបណាខ្លះ កំណកំណើត​នៃ​មនោសញ្ចេតនា​រវាង​គ្នា​របៀប​ដែល​នាង​អន្ទង​ស្នេហ៍ រួម​ទាំង​អារម្មណ៍​ពេល “​រួម​រ័ក្ស​” គ្នា​ទៀត ។​

​ពេលនេះ នាង​ប្រកាសថា នាង​ពិតជា​គ្មាន​អារម្មណ៍​ស្រើបស្រាល​ជាមួយ​បុរស​ណាៗ​ទាំងអស់ លើ​ភព​ផែនដី​នេះ ។ ប្រហែល​ទ្រាំលែងបាន លោក Philip ដែលជា​អ្នក​គ្រប់គ្រង​កម្មវិធី This Morning បាន​ព្រលយ “​បង្ហើយ​”​ថា ៖ “​ពេល​ដែល​អ្នករួមដំណើ​រ​ជាមួយ​ខ្មោច​នោះ អ្នក​គ្មាន​ពេល​ត្រឡប់​មក​វិញ​ទេ​”! (Once you go ghost you never go back…!) ៕ ចន្ទ្រា​

spot_img
×