Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ស្ត្រី​ម្នាក់​ហើម​ភ្នែក​ស្ពុរ​រត់​រក​ជំនួយ​បន្ទាន់ បន្ទាប់​ហាង​កែ​សម្ផស្ស​មួយ​នៅ​ថៃ ភ្ជាប់​រោមភ្នែក​ក្លែងក្លាយ​ជាមួយ «​កាវ​វិទ្យាសាស្ត្រ​» (​វីដេអូ​)

spot_img

​នេះ​ជា​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​តក់ស្លុត​មួយ ខណៈដែល​ស្ត្រី​ម្នាក់​នៅក្នុង​ទីក្រុង Phuket ប្រទេស​ថៃ បាន​ធ្លាក់​ទៅក្នុង​ស្ថានភាព​ហើម​ភ្នែក​ស្ពុរ បន្ទាប់ពី​ត្រូវបាន​ដាក់​ភ្ជាប់​រោមភ្នែក​ក្លែងក្លាយ ជាមួយ​កាវ​វិទ្យាសាស្ត្រ (super glue) ។​

​លទ្ធផល​នេះ​អាច​ត្រូវ​បានឃើញ​នៅក្នុង​វីដេអូ​រីក​រាលដាល​មួយ ដែល​បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់​ដេក សម្រាប់​ដំណើរការ​ដកចេញ​បណ្តាល​ឲ្យ​ឈឺចាប់​ទាំង​ទឹកភ្នែក ។​

Fara ជា​អ្នក​កែ​សម្ផស្ស​ម្នាក់ ដែល​បានធ្វើ​កិច្ចការ​ដ៏​ក្លាហាន​នេះ ក្នុង​ការដកចេញ​រោមភ្នែក​ក្លែងក្លាយ បាន​និយាយថា ស្ត្រី​ម្នាក់​បាន​រត់​មកកាន់​ហាង​របស់​នាង ដើម្បី​ឲ្យ​ជួយ​បញ្ហា​របស់​នាង កាលពី​ថ្ងៃ​សុក្រ ។​

Fara បានដឹងថា ជំនួស​ឲ្យ​កាវ​កែ​សម្ផស្ស​ត្រឹមត្រូវ នោះ​អ្នក​កែ​សម្ផស្ស​ឲ្យ​នាង បាន​ប្រើ​កាវ​កំពូល​ស្អិត​បិទ (super glue) ដើម្បី​ភ្ជាប់​ផ្នែក​រោមភ្នែក​តែម្តង ។​

​លទ្ធផល ភ្នែក​ទាំងសងខាង​រប​ស់​នាង​ត្រូវបាន​ហើម​ស្ពុរ ។​

Fara បាន​ពណ៌នា​បញ្ហា​នេះ​ថា​ជា​ករណី​ដ៏​លំបាក​បំផុត​មួយ ដែល​នាង​បាន​ជួបប្រទះ​នៅក្នុង​បទពិសោធន៍​ការងារ​កែ​សម្ផស្ស​របស់​នាង​អស់​រយៈពេល ១ ទសវត្សរ៍​មកនេះ ។​

​នៅពេល​ស្ត្រី​រងគ្រោះ​បានមក​ដល់​ហាង​របស់​នាង កាវ​នោះបាន​រឹង​រួចទៅហើយ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ Fara ត្រូវ​ប្រើ​ដំ​ដោះស្រាយ​ជាក់លាក់​មួយ ដើម្បី​ធ្វើ​ឲ្យ​កាវ​នោះ​ទន់​ឡើងវិញ ។​

​បន្ទាប់​ធ្វើតាម​ដំណោះស្រាយ​នោះ នាង​អាច​ចាប់ផ្តើម​ដកចេញ​ផ្នែក​នៃ​រោមភ្នែក តាមរយៈ​ដ​ង្ហៀ​ប​ចាប់ ។​

​ទោះយ៉ាងណា Fara បាន​ចែករំលែក​វីដេអូ​នេះ ដើម្បី​ជាការ​ព្រមាន និង​ទ​ទួ​ច​ដល់​អ្នកដទៃ ត្រូវធ្វើ​ការស្រាវជ្រាវ​ឲ្យ​បាន​ល្អិតល្អន់ មុនពេល​ជ្រើសរើស​ណាមួយ​កែ​សម្ផស្ស ៕ ចន្ទី (nextshark)​

spot_img
×