Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ៖ iPhone 6 ចេញ​ផ្សែង​បែក​ផ្កាភ្លើង រយះ​ជា​ពីរ ក្នុង​ឡាន ព្រោះ​តែ​ប្រើ​ថ្ម​របស់​… ចិន​ (វីដេអូ)

spot_img

​នេះ​ឯង​ជា​មូលហេតុ​ដែល​ម្ចាស់​ផលិតផល​តែង​ទូន្មាន​ឲ្យ​ប្តូរ​បរិក្ខា​នៅតាម​សាលា ហាង​របស់គេ​ដែល​មាន​ការប្រគល់សិទ្ធិ​ត្រឹមត្រូវ ។​

​វេលា​ម៉ោង ៩​និង​១៥​នាទី ថ្ងៃទី ១​ខែ​សីហា កន្លងមក iPhone 6 របស់​ស្ត្រី​ចិន​ម្នាក់​នៅ​សុខៗ​ស្រាប់តែ​ចេញ​ផ្សែង បែក​ផ្កាភ្លើង រួច​រយះ​ជា​ពីរ ទោះបី​គាត់​ពុំ​បាន​ដោត​ខ្សែ​សាក​ថ្ម​អ្វ​ឡើយ គឺ​ទុក​១​កន្លែង​ស្ងៀម​… ។ ស្ត្រី​អ្នកបើកបរ​រថយន្ត បាន​ស្រែក​ស្ទើរ​លោះ​ព្រលឹង ហើយ​បញ្ឈប់​យានយន្ត​ជាបន្ទាន់ ។​

​គ្រប់យ៉ាង​ព្រោះតែ​ថ្ម​… គ្មាន​គុណភាព ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្រុង​សៀង​ហៃ គាត់​កំពុង​បើកបរ​រថយន្ត ស្រាប់តែ​កើត​ហេតុការណ៍​នេះ​ភ្លាមៗ ។ សំណាងល្អ​ពុំ​មាន​គ្រោះថ្នាក់ ។​

​តាម​ម្ចាស់ iPhone 6 ឲ្យដឹងថា គាត់​ទើប​ប្តូរ​ថ្ម​នៅ​កន្លែង​ជួសជុល​ទូរស័ព្ទ​មួយ នា​តំបន់​នោះ​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០១៨ ។ បុរស​ជា​ប្តី​ប្រាប់ថា ជាង​ប្តូរ​ថ្ម​អះអាងថា​វា​ជា​របស់ Original ប៉ុន្តែ​ឥឡូវ​គេ​ថា គេ​ពុំ​បានដឹង​ទេ ហើយក៏​ពុំ​ព្រម​សង​ការខូចខាត​អ្វី​ដែរ ។​

​ឥឡូវ​ម្ចាស់​របស់​វា​បានត្រឹមតែ​… បៀម​កំហឹង​ប៉ុណ្ណោះ ។​

​ប្រិយមិត្ត ! ពុំ​គួរ​គប្បី​ប្តូរ​ថ្ម​ទូរស័ព្ទ​ក្រៅ​ពី​សាខា​របស់​ក្រុមហ៊ុន​ឡើយ ពុំនោះសោត​ប្រយ័ត្ន​មាន​គ្រោះថ្នាក់ ព្រោះ​តែ​ជឿ​លើ​សម្តី​… ជាង ៕ ចន្ទ្រា​

spot_img
×