Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទប់ទឹក​ភ្នែក​ពុំបាន​! ខណៈ​បុរស​ពោះម៉ាយ​តែងខ្លួន​ជា​ម្តាយ ដើម្បី​កូន​២​នាក់​របស់​ខ្លួន​​ទទួល​ភាព​​កក់​ក្តៅ និងបាន​បង្ហាញ​ក្តី​ស្រលាញ់​មួយ​នេះ​ដូច​កូនៗ​ដទៃ​ក្នុង​ទិវា​មាតា (​វីដេអូ​)

spot_img

​បុរស​ពោះម៉ាយ​ម្នាក់​នៅក្នុង​ប្រទេស​ថៃ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ិនធើរណេត​ភ្ញាក់ផ្អើល និង​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ស្ទើរតែ​ទប់ទឹក​ភ្នែក​ពុំបាន ខណៈ​គាត់​បាន​តុបតែង​ខ្លួន​ដើរតួ​ជា «​អ្នក​ម្តាយ​» ដើម្បី​ផ្តល់​បទពិសោធន៍​សម្រាប់​កូនប្រុស​២​នាក់​របស់គាត់​ដែល​កំព្រាម្តាយ នៅក្នុង «​ទិវា​មាតា​» នៅឯ​សាលារៀន​របស់​ពួកគេ ។​

​ខណៈដែល «​ទិវា​ម្តាយ​» នឹង​ចូល​មកដល់​នៅ​ថ្ងៃអាទិត្យ សាលារៀន​ទាំងអស់​នៅ​ទូទាំងប្រទេស បានរៀបចំ​ធ្វើ​ពិធី​នេះ​រៀងរាល់ឆ្នាំ សម្រាប់​កូនសិស្ស​ទាំងឡាយ ផ្តល់​បាច់ផ្កា​ជូន​អ្នក​ម្តាយ​របស់​ពួកគេ ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រលាញ់ និង​ការដឹងគុណ ចំពោះ​អ្វីៗ​ទាំងអស់​ដែល​ពួកគាត់​បានធ្វើ​នូវ​អំពើ​ដ៏​ល្អ​សម្រាប់​ពួកគេ ។​

​ពិតណាស់ លោក Chatchai Parn-uthai ដែលជា​បុរស​ពោះម៉ាយ​ម្នាក់ ពុំ​អាចមាន​អ្វី​រារាំង​គាត់​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​នេះ​បានទេ ដែល​ត្រូវបាន​ធ្វើឡើង​នៅ​សាលា​សប្បុរ​ធម៌ Wat Trai Rattanaram ស្ថិតក្នុង​ខេត្ត Kanchanaburi ។​

​គាត់​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ថា​៖ «​ខ្ញុំ​ជា​បុរស​ពោះម៉ាយ មានកូន​២​នាក់ ។ ខ្ញុំ​អាចធ្វើ​អ្វីៗគ្រប់យ៉ាង​​សម្រាប់​ពួកគេ​» ។​

​តាមរយៈ​រូបភាព និង​វីដេអូ​ឃ្លី​ប បង្ហោះ​ឡើង​ហ្វេ​ស​ប៊ុ​ក បានបង្ហាញ​ឲ្យ​ឃើញ​កូនៗ​របស់គាត់ បាន​ជួន​កម្រងផ្កា និង​ក្រាប​សំពះ​គាត់ ដូច​ក្មេងៗ​ដទៃ​ធ្វើ​ចំពោះ​អ្នក​ម្តាយ​របស់​ពួកគេ​ផងដែរ ៕ ចន្ទី (coconuts)​

spot_img
×