Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ស្វែងយល់​ពី​សក្ដានុពល​និង​លើ​វិស័យ​មួយចំនួន​សម្រាប់​ការវិនិយោគ​នៅ​រាជធានី​ភ្នំពេញ​

spot_img

ភ្នំពេញ​៖​ចិន​និង​កម្ពុជា មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​លើ​គ្រប់​វិស័យ​យ៉ាង​ជិតស្និទ្ធ និង​មាន​ភាពរឹងមាំ​តាមរយះ​ចំណងមិត្តភាព សាមគ្គីភាព​ពី​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​២​ល្អ​ណាស់​និង​ជា​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ​ប្រតិភូ​ខេត្ត​ហ្វូ​ជៀន នៃ​សាធារណៈរដ្ឋ​ប្រជា​មា​និត្យ​ចិន​ដឹកនាំ​ដោយ​លោក​លី តឺជី​ន អភិបាលខេត្តហ្វូ​ជៀន នៃ​សាធារណៈរដ្ឋ​ប្រជា​មា​និត្យ​ចិន​បាន​ចូលជួប​សំដែង​ការគួ​សម និង​សំណេះសំណាល​ជាមួយ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​។​ ជំនួប​នេះ ដើម្បី​ស្វែងយល់​ពី​សក្តានុពល​ដែល​មាន​នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​លក្ខណៈ​សមស្រប​ក្នុង​ការដាក់​ទុន​វិនិយោគ ជាពិសេស​លើ​វិស័យ​អចលនៈទ្រព្យ​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​។​

​ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ​ទាំង​លោក​អភិបាលខេត្តហ្វូ​ជៀ​ន​និង​លោក​អភិបាល​រាជធានី​ភ្នំពេញ​សុទ្ធតែ​បាន​អះអាង​ថា​៖​ចិន​និង​កម្ពុជា មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​លើ​គ្រប់​វិស័យ​យ៉ាង​ជិតស្និទ្ធ និង​មាន​ភាពរឹងមាំ​តាមរយៈ​ចំណងមិត្តភាព សាមគ្គីភាព​ពី​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​២​ល្អ​ណាស់​និង​ជា​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។​ជាមួយគ្នានេះ ចិន​ជា​ប្រទេស​ដែល​បាន​ដាក់ទុន​វិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​គ្រប់​វិស័យ​នៅ​កម្ពុជា​។​

ជាមួយនឹង​ការ​ស្វាគ​ម​ន៏​ចំពោះ​ប្រតិភូ​ខេត្ត​ហ្វូ​ជៀន លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា​៖​នេះ​ជាឧិ​កាសដ៏​ល្អ​សំរាប់​វិនិយោគិន​ដាក់ទុន​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​នៅ​កម្ពុជា​ផងដែរ​ក្នុងពេល​ដែល​កម្ពុជា មាន​សុខសន្តិភាព មាន​ស្ថេរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ​ន៏​យ៉ាង​ឆាប់​រហស័​។​លោក​អភិបាល​រាជធានី​បាន​បន្តថា​៖​ជាធម្មតា ទីក្រុង​មួយ​ដែល​កំពុងតែ​មាន​ការអភិវឌ្ឍ​ន៏​គឺ​តែង​ប្រឈម​នឹង​បញ្ហា​ខ្លះ​ជៀស​មិន​ផុត​។​ជាពិសេស​ផ្នែក​លំនៅដ្ឋាន បញ្ហា​ចរាចរ និង​ហេ​ដ្ឋា​រចនាសម្ពន្ធ័​ជា​ដើមដែ​ល​យើង​កំពុងតែ​ដោះស្រាយ​ជា​បន្តបន្ទាប់ និង​កំពុង​រក​ដៃគូ​ក្នុងនោះ​ក៏​មាន​មិត្ត​ចិន​ផងដែរ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ឲ្យបាន​កាន់តែ​ប្រសើរ និង​ទទួលបាន​អត្ថប្រយោជន៍​ស្មើគ្នា​។

​​នា​ឱកាស​នោះ​ដែរ លោក​ឃួង ស្រេង និង​លោក​លី តឺជី​ន ក៏​បាន​ចុះហត្ថលេខា​លើ​លិខិត​បញ្ជាក់​សុច្ឆន្ទៈ​ស្តីពី​ការបង្កើត​ទំនាក់ទំនង​ជា​មិត្តភាព រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​ហ្វូ​ជៀន ក្នុង​គោលបំណង​ជំរុញ​បង្កើត​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព​រវាង​គ្នា ព្រមទាំង​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន​របស់​រាជធានី​ភ្នំពេញ និង​ខេត្ត​ហ្វូ​ជៀន លើ​វិស័យ​ផ្សេងៗ​ដូចជា​៖​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា កសិកម្ម ព្រៃឈើ វប្បធម៌ អប់រំ និង​ទេសចរណ៍​ផងដែរ​៕ ដោយ​៖​កូឡាប​

 

spot_img
×