Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតណាស់! ដើរ​ទៅយក​កូន​ចេញ​ពី​សាលា ស្រ្តី​ម្នាក់​ត្រូវ​ចោរ​ឆក់​ខ្សែក ស្តាយ​និយាយ​​លែង​ចេញ (វីដេអូ)

spot_img

​នៅលើ​ផ្លូវ​ទៅយក​កូនៗ​២​នាក់​របស់ខ្លួន​ពី​សាលារៀន ស្ត្រី​ម្នាក់​រស់នៅ​តំបន់ Klang ត្រូវបាន​ចោរ​ជិះ​ម៉ូតូ​២​នាក់​ឆក់​ខ្សែក​យ៉ាង​សាហាវ បន្ទាប់ពី​ពួកវា​បានធ្វើ​សកម្មភាព​តាមដាន​រួច (​គ្មាន​ឱកាស​) ខណៈ​នាង​កំពុង​ដើរ​នៅលើ​ដងផ្លូវ ។​

​តាមរយៈ​វីដេអូ​ឃ្លី​ប​ពី​កាមេរ៉ា​ឃ្លាំមើល បានបង្ហាញ​ឲ្យ​ឃើញ​បុរស​២​នាក់ ដែល​ពាក់​មូ​ក​សុវត្ថិភាព​ទាំងអស់គ្នា បាន​ជិះ​ម៉ូតូ​ចេញ​ផ្លូវ​ខាងក្រោម​មួយ រួច​បត់​ស្តាំ និង​ប៉ុន្មាន​វិនាទី​ក្រោយមក ក៏បាន​ត្រឡប់មកវិញ និង​បត់​ស្តាំ​ឆ្ពោះ​មក​ចាំ​កន្លែង​ធ្វើ​សកម្មភាព​មុន បន្ទាប់ពី​ពួកគេ​បាន​ប្រទះឃើញ​ស្ត្រី​រងគ្រោះ​កំពុង​ដើរ ជាមួយ​ខ្សែក​ដ៏​ធំ ។​

​ខណៈពេលដែល​ស្ត្រី​រងគ្រោះ​បាន​ដើរ​មកដល់​កន្លែង​ឱកាសល្អ រួមជាមួយ​ស្ត្រី​ចំណាស់​ម្នាក់​ដើរ​តាម​ពី​ខាងក្រោយ ពួកគេ​ក៏​ចាប់ផ្តើម​ចេញ​ម៉ូតូ ជិះ​ទៅ​ឈប់​ពីមុខ​នាង និង​ចាប់​ផ្តើមធ្វើ​សកម្មភាព​ឆក់​ខ្សែក​ពី​នាង​យ៉ាង​សាហាវ ។ ពួកវា​បាន​បើក​ម៉ូតូ​គេចខ្លួន​យ៉ាង​លឿន​ដោយ​សុវត្ថិភាព បើទោះបី​បុរស​ម្នាក់​ត្រូវ​បានឃើញ​ស្ទុះ​ដេញតាម​ស្ទាក់ដំណើរ​ពួកគេ​ក៏ដោយ ។​

​ទោះយ៉ាងណា គេ​ក៏​ពុំ​ដឹងថា ស្ត្រី​រងគ្រោះ​បាន​បាត់បង់​ខ្សែក​ប្រភេទ​អ្វី និង​មានតម្លៃ​ប៉ុន្មាន​នោះទេ នៅក្នុង​ហេតុការណ៍​ដ៏​សាហាវ​នេះ ៕ ​ឧ​ត្ត​ម (coconuts)

spot_img
×