Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​ឧបករណ៍​ប៉ូលិស​បរទេស ចាប់​ឃាត់​រថយន្ត​ដែល​ប៉ង​រត់គេច​បាន​យ៉ាង​ស្រួល ហើយ​សុវត្ថិភាព​ (វីដេអូ)

spot_img

​ឧបករណ៍​នេះ​មានឈ្មោះ​ថា “Grappler Police Bumper” -​វា​ពុំ​មាន​លក្ខណៈ​ស្មុគស្មាញ​អ្វី​ទេ គ្រាន់តែ​ជា​ផ្ទាំង​សំណាញ់​១​អាច “​បង់​ជាប់​” កង់​របស់​រថយន្ត​ដែល​ត្រូវ​បញ្ឈប់ ធ្វើ​ឲ្យ​កង់​នេះ​ពុំ​អាច​វិល​ទៅ​មុខ​បាន ហើយ​រថយន្ត​ទោះបី​ក្នុង​ល្បឿន​លឿន​ក៏ត្រូវ​ឈប់​នឹងថ្កល់​អំឡុង​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ។​

“Grappler Police Bumper” អាច​តម្លើង​ខាងមុខ​រថយន្ត​របស់​ប៉ូលិស ។​

​ពីមុន​មក​ការ​ប្រដេញ​តាម​ចាប់​ជនល្មើស​ដែល​ប្រើ​រថយន្ត​ល្បឿន​លឿន​តែង​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​យ៉ាងច្រើន​ដល់​អ្នក​កំពុង​ធ្វើចរាចរ​លើ​ផ្លូវ រួម​ទាំង​រថយន្ត​របស់​ជនល្មើស និង​ប៉ូលិស​ផងដែរ ។​

​សំណាញ់​នេះ​អាច​ជួយ​ចាប់​ជនល្មើស​ដោយ​ពុំ​បង្ក​គ្រោះថ្នាក់​ជា​យថាហេតុ ។​

​ដោយ​ឃើញ​ស្ថានការណ៍​បែបនេះ អ្នកជំនាញការ​ម្នាក់ Arizona អាមេរិក បាន​ច្នៃ​បង្កើត​ឧបករណ៍​ពិសេស​បែប​នេះ​ឡើង ដែល​វា​ជួយ​ដល់​ការបង្ក្រាប​ជនល្មើស​បាន​យ៉ាង​ងាយ ហើយ​សុវត្ថិភាព​ដល់​អ្នកដទៃ ។​

​ឧបករណ៍​នេះ​អាច​តម្លើង​ក្រោម​រថយន្ត​ផ្នែក​ខាង​មុខ​របស់​រថយន្ត​ប៉ូលិស ហើយ​គ្រាន់តែ​ចុច​គន្លឹះ​ពី​ខាងក្នុង​វា​នឹង “​បង់​ជាប់​” កង់​រថយន្ត​របស់​មុខ​សញ្ញា​ភ្លាម ។ ពេលនោះ​ប៉ូលិស​គ្រាន់​តែ​ត្រៀម​ខ្លួន​បើកទ្វារ​ចុះ​បង្ក្រាប​បទល្មើស​ប៉ុណ្ណោះ ៕ លី​សា​

spot_img
×