Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​សុខសន្តិភាព ទើប​យើង​មានឱកាស​អភិវឌ្ឍន៍​ប្រទេស​អោយមាន​ភាព​រីកចម្រើន​បាន​

spot_img

​ខេត្តស្វាយរៀង​៖​ថ្លែង​នៅក្នុង​ពិធី​ទទួល​គណៈប្រតិភូ​ទីក្រុង​ថៃ​ចូ​វប្រ​ទេស​ចិន​ដឹកនាំ​ដោយ​លោក​ស៊ឺ​លិ​ជីន​ជា​អភិបាលក្រុង​ដែល​បាន អញ្ជើញ​មក​សិក្សា​ស្វែងយល់​អំពី​សក្កា​នុព​ល​និង​ស្វែងរក​ការងារ​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង ក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​។

​លោក​ហ៊ូ​វតនៈ​អភិបាលរង​ខេត្តស្វាយរៀង បាន​លើកឡើងថា ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ ទើប​យើង​មានឱកាស​អភិវឌ្ឍ​អោយ​រីកចម្រើន​បាន​លើ​គ្រប់​វិស័យ ហើយ​លោក​ហ៊ូ​វតនៈ​បានបង្ហាញ​នូវ​ការស្វាគមន៍​ជានិច្ច​រាល់​ការវិនិយោគ​មក​ខេត្តស្វាយរៀង ព្រោះ​ខេត្ត​ក៏មាន​តំបន់​ត្រូវការ​អភិវឌ្ឍ​ជាច្រើន​ទៀតផង​ដែរ​។

អភិបាលរង​ខេត្ត​រូបនេះ​ក៏បាន​បន្តទៀតថា បច្ចុប្បន្ន​ខេត្តស្វាយរៀង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​១១​កន្លែង​កំពុងដំណើរការ​៧​កន្លែង ក្នុងនោះ​រួមមាន​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ,​មេន​ហាត​ធេ​ន​,​នាគរាជ​,​សាន់​តុង​,​ហាយ​ផាក​,​ជី​ហ្គា​,​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​លូ​ថៃ សរុប​ផ្ទៃដី​ប្រមាណ​១.៨១៨​ហិកតា​និង​មាន​រោងចក្រ សហគ្រាស​ចំនួន ១៦២​កន្លែង​ក្នុងនោះ​ផ្នែក​ឧស្សាហកម្ម​ចំនួន​៧៣​កន្លែង និង​មាន​កម្មករ​ប្រមាណ​ជាង​៦០០០០​នាក់​ផងដែរ​។

​លោក​ហ៊ូ​វតនៈ បាន​បន្ថែមទៀតថា នាពេល​ថ្មីៗ​នេះ ខេត្តស្វាយរៀង បានទទួល​ការវិនិយោគ​បង្កើត​រោងចក្រ​ដំឡើងរថយន្ត​ដែលជា​ការវិនិយោគ​រប​ស់​ក្រុមហ៊ុន​Great Mekong Global​លើ​ផ្ទៃដី​១១១​ហិកតា ក្នុង​ទុនវិនិយោគ​៧៥​លាន​ដុល្លា​អា​មេ​រិច​ដែល​កំពុងដំណើរការ​ចាក់​ដី សាងសង់​អាគារ ហើយ​និង​ចាប់ផ្តើម​ដំណើរ​ឆាប់ៗ​ខាងមុខនេះ​។

​ក្នុងនោះ​ខេត្តស្វាយរៀង​មាន​សណ្ឋាគារ​និង​កាស៊ីណូ នៅតាម​តំបន់​ជាច្រើន​កន្លែង​សម្រាប់​បំរើ​វិស័យ​ទេសចរណ៍​ផងដែរ​។ នៅក្នុង ឪ​កាស​នោះដែរ​លោក​ហ៊ូ​វតនៈ​បាន​បញ្ជាក់ថា​ក្នុងនាម​រដ្ឋបាល​ខេត្តស្វាយរៀង​និង​ក្នុងនាម​រូបលោក​ផ្ទាល់​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ទីក្រុង​ថៃ​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​បណ្តា​អ្នកវិនិយោគ​គិ​ន​ទាំងអស់​ដែល​បាន​ចំណាយពេល​វេលា​ដ៏​មាន​តំលៃ​កម​ទស្សនៈកិច្ច​នៅ​ខេត្តស្វាយរៀង និង​សូម​ស្វាគមន៍​រាល់​ការ​មក​បណ្តាក់ទុន​ណាមួយ​ក្នុង​ទឹកដី​ខេត្តស្វាយរៀង​។​

​នៅក្នុង​ពិធី​នោះ​គណៈប្រតិភូ​ចិន​ដែល​ចំនួន​ប្រមាណ​ជាង​៥០​នាក់​បាន​ដើរ​ទស្សនា​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង​ដែលមាន​រោងចក្រ សហគ្រាស​ជាច្រើន ជាពិសេស​មាន​កន្លែង​តំឡើង​ផ្ទាំងសិលា​ពន្លឺព្រះអាទិត្យ​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ទឹកដី​ខេត្តស្វាយរៀង​ផងដែរ​៕ វ៉ៃ​កូ​

spot_img
×