Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តើ​អាច​ធ្វើបាន​ដូច​គាត់​! លើក​ស្លាក​លក់​កូនស្រី​ដើម្បី​យក​លុយ​ទៅ​ព្យាបាល​ជំងឺ​ឲ្យ​កូនប្រុ​សទេ​?

spot_img

​ព្រោះតែ​ទាល់ច្រក ក្រុមគ្រួសារ​នៅ​ប្រទេស​ចិន​មួយ​នេះ បាន​សម្រេចចិត្ត​លើក​ស្លាក​ពពាយនាយ​លក់​កូនស្រី​យក​លុយ​ព្យាបាល​ជំងឺ​ឲ្យ​កូនប្រុស ។​

​បុរស​ជា​ឪពុក​កាន់​ស្លាក “​លក់​កូនស្រី​សង្គ្រោះ​កូនប្រុស​”!

​រូបភាព​ខាងលើ​បាន​រីក​រាលដាល​យ៉ាង​លឿន​លើ​បណ្តាញ​សង្គម​ចិន ។ ខ្លឹមសារ​សរសេ​រលើ​ស្លាក​នេះ​ប្រាប់ថា ៖ កូនប្រុស​អាយុ ៤​ឆ្នាំ មាន​ជំងឺ​មហារីក​ឈាម ហើយ​គ្រួសារ​ពុំមាន​លទ្ធភាព​ដើម្បី​បង់​ថ្លៃ​ព្យាបាល ។ ហេតុនេះ ពួក​គេ​សម្រេចចិត្ត​ប្តូរ​កូនស្រី​ដើម្បី​យក​លុយ​ព្យាបាល​កូនប្រុស ! ។​

​ហេតុការណ៍​នេះ កើតឡើង​នៅ​ក្រុង​ចេង​ឌូ ខេត្ត ស៊ឺ​ជាំង ។​តាម​កិច្ចសម្ភាសន៍​របស់ Beijing Youth Daily ស្ត្រី​ជា​ម្តាយ​ប្រាប់​ថា ៖ ស្លាក់​នេះ​ត្រូវ​បាន​សរសេរ​ក្នុងខណៈ​ពេល​អស់សង្ឃឹម​បំផុត បំណង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ម​ហា​ជន ។ នាង​ថា ខ្លួនឯង​និង​ស្វាមី​ពុំដែល​ថ្លឹងថ្លែង​ពី​រឿង​លក់​កូនស្រី ដើម្បី​សង្គ្រោះ​កូនប្រុសេ​! ។ បំណកស្រាយ​នេះ បាន​បញ្ឆេះ​កំហឹង​សាធារណៈជន​ភ្លាម ព្រោះ​បែប​នេះ​បញ្ជាក់ថា ពួកគេ​ជា​ជន​ឆបោក ឬ​ជា​អ្នកជួញដូរ​កូនក្មេង ។​

​តាមពិត​ទៅ​គ្រួសារ​នេះ កំពុង​ជំពាក់​បំណុល​ព្យាបាល​នៅ​មន្ទីរពេទ្យ​យ៉ាងច្រើន​មែន ។ ពួកគេ​បាន​អំពាវនាវ​សុំ​វិភាគទាន​បាន​ប្រហែល ៩០.០០០​យាន់​ហើយ (១៣.០០០​ដុល្លារ​) តែ​ទើប​ទទួលបាន ៥០.០០០​យាន់ ព្រោះ​គណនេយ្យ​សុំ​វិភាគទាន​ប្រទះ​នឹង​ភាពរអាក់រអួល ។​

​រឿង​បែបនេះ​ពុំមែន​ជា​លើកដំបូង​នៅ​ប្រទេស​ចិន​ទេ វា​នៅ​មាន​ករណី​ខ្លោចផ្សារ​បែបនេះ ច្រើន​ជាង​ហ្នឹង​ទៀត​! ៕ ចន្ទ្រា​

spot_img
×