ភ្នំពេញ ៖ ថ្មីៗកន្លងទៅនេះ កម្លាំងជំនាញនៃនាយកដ្ឋានសន្តិសុខ ផ្ទៃក្នុង សហការជាមួយកម្លាំងចំរុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា ដឹកនាំសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមប្រៃសណីយ៍ ផ្ញើរចេញពីប្រទេសអាឡីម៉ង់មកកម្ពុជា (ដោយលាក់បង្កប់ជាមួយចំណីសត្វ) នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ៖ ជាលទ្ធផលឃាត់ខ្លួនជនជាតិចិន ១នាក់ ឈ្មោះ YAO ZEYE ភេទប្រុស អាយុ៣៣ឆ្នាំ និង រឹបអូសវត្ថុតាង